ភ្នំពេញ ៖ ប្រជាពលរដ្ឋទាំងចាស់ក្មេងរួម ជាមួយព្រះសង្ឃប្រមាណជាង១ពាន់នាក់ខ្លះឈរខ្លះអង្គុយបានស្រែកតាម មេក្រូសូមឲ្យសម្តេចតេជានាយករដ្ឋមន្ត្រីមេត្តាអន្តរាគមន៍ករណីនេះ ។
កំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅស្ពានទី១ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ មានករណីបិទផ្លូវជាតិលេខ៦មិនឲ្យធ្វើចរាចរណ៍ពីសំណាក់ប្រជាពលរដ្ឋ ប្រឆាំងក្រុមហ៊ុនទិញដីដុតខ្មោច ដែលប្រជាពលរដ្ឋអះអាងថា
គឺជាកន្លែងរបស់ប្រជាពលរដ្ឋសម្រាប់បូជាសព ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា បើខាងក្រុមហ៊ុននៅតែរំលោភយកដីបច្ឆាពួកគាត់នឹងក្រាញននេល ធ្វើការតវ៉ានិងបន្ត
បិទផ្លូវជាតិលេខ៦នេះដដែល ៕