បាត់ដំបង ៖ កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ មួយសន្ទុះក្រោយមកកម្លាំងកងរាជអាវុធហត្ថក្រុងចាប់ឃាត់ខ្លួននៅកន្លែង កើតហេតុ ចំណុចស្តង់បន្លែផ្សារបឹងឈូក ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ បុរសម្នាក់ខឹងយុវជនម្នាក់នៅផ្ទះជិតខាង រាយការណ៍ប្រាប់នគរបាលពីទង្វើរបស់ខ្លួនធ្លាប់ព្រួតកាប់មនុស្ស៣នាក់ឲ្យរបួស នៅវាលយន្តហោះ បានស្ពាយកាំបិត៣ដើមបំរ៉ុងទៅកាប់សម្លាប់បំបិតមាត់ តែពេលទៅដល់ជួបឪពុកម្តាយជនរងគ្រោះ ទាស់សំដីថែមទៀត ហើយបានកាប់បំផ្លាញសម្ភារៈនិងជញ្ជាំងផ្ទះ ។ បុរសសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ចាត់ការតាមនីតិវិធី ៕