បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ។ ជនសង្ស័យ២នាក់ ក្នុងចំនោម បក្ខពួកបីនាក់ ត្រូវបានកម្លាំង អ ហ ចាប់ ខ្លួនទាំងយប់ ខណះធ្វើសកម្មភាពទិញ ភេសជ្ជះនៅហាងភ្នាល់បាល់ តាម
អ៊ិនធើណេតអត់ច្បាប់ មួយកន្លែង យីហោ LUCKY 2U ស្ថិតក្នុងបរិវេណ កាស៊ីណូផ្កាយ៥ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ រួចបន្លំយកសោ ដើម្បីលួចម៉ូតូ តែត្រូវម្ចាស់ឃើញ តាមកាម៉េរ៉ាសុវត្ថិភាព ក៏ប្តឹងឲ្យសមត្ថកិច្ចចាប់ ខ្លួនបានភ្លាម ។
ជនសង្ស័យ១/ឈ្មោះ ឡុង វ៉ាន់ឌី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជននេះជាមេខ្លោងរៀបគម្រោង លួច និង២/ឈ្មោះ វង្ស រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រែកតាកុយ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនទាំង២នាក់ ពុំមានមុខរបរពិតប្រាកដទេ
ក្រៅពីដើរលេង ល្បែង៕