កំពង់ឆ្នាំង៖ កាលពីវេលាម៉ោង ១១និង៥៥នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្លូវច្រមុះជ្រូកត្រពាំងគង ស្ថិតនៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
លោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ឆ្នាំងបានដឹកនាំមន្ត្រីជំនាញធ្វើការវាស់វែងឈើប្រណីតទាំងនោះ ដោយមានមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្ត ចូលរួមផងដែរ ដែលឈើប្រណីតប្រភេទនាងនួននោះសរុបមានចំនួន៦៤ដុំធំៗស្មើនឹងប្រមាណ ជាង២ម៉ែត្រគូប។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក ISUZU ពណ៌ទឹកប្រាក់អត់ស្លាកលេខមួយគ្រឿងនេះ បានដឹកឈើប្រណីត គ្របតង់យ៉ាងជិត ពីខេត្តពោធិសាត់ ឆ្លងកាត់ខេត្តកំពង់ឆ្នាំងពេលនោះ សមត្ថកិច្ចមេព្រៃមានរថយន្ត៣គ្រឿង គ្នា៤នាក់បានបើកប្រដេញតាមពីភូមិក្បាលដំរី ឃុំត្រពាំងចាន់មក ហើយបានរាយការណ៍សុំយោបល់លោក ពេញ
វិបុល ព្រះរាជអាជ្ញាខេត្តដើម្បីស្ទាក់ចាប់៕
» ព័ត៌មានជាតិ » ចាប់ឡានដឹកឈើប្រណីតជាង២ម៉ែត្រគូបទាំងកណ្តាលយប់