ទីបំផុតសកម្មជនតវ៉ារឿងដីធ្លី នៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការកំពូល សម្រេចដោះលែងឲ្យ មានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។
ការដោះលែងលោកស្រី យ៉ោម បុបា្ផ នាពេលនេះបានធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកសវនាការសួរដេញដោល ពេញមួយព្រឹកថ្ងៃទី២២ វិច្ឆិកា ២០១៣ ក្រោមការដឹកនាំដោយប្រធានក្រុមជំនុំជម្រះលោក ឃឹម ប៉ុននោះរួចមក ។
គួរបញ្ជាក់ផងដែរថា អ្នកស្រីយ៉ោម បុប្ផា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈ ពេល៣ឆ្នាំ ពីបទប្រើហិង្សាដោយចេតនាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់ តែក្រោយមកសាលាឧទ្ធរណ៍បានបើកសវនាការនិងសម្រេចបន្ថយទោសមកនៅត្រឹមរយៈ ពេល២ឆ្នាំ ៕
» Breaking News, ព័ត៌មានជាតិ » សកម្មជនតវ៉ារឿងដីធ្លីនៅបឹងកក់ យ៉ោម បុប្ផាត្រូវដោះលែងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា