ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ​អភិបាល​រាជធានី​ភ្នំពេញ ៖ បក្សប្រឆាំង កុំ​យក​រឿង​រំលឹក​ខួប​នៅ​កោះ​ពេជ្រ ដើម្បី​កេងចំណេញ​នយោបាយ​

​អភិបាល​រាជធានី​ភ្នំពេញ ៖ បក្សប្រឆាំង កុំ​យក​រឿង​រំលឹក​ខួប​នៅ​កោះ​ពេជ្រ ដើម្បី​កេងចំណេញ​នយោបាយ​

​ភ្នំពេញ​៖  នៅ​ថ្ងៃទី​២២ ខែ វិ​ច្ឆ​កា ឆ្នាំ​២០១៣ នេះ ថ្លែង​ក្នុង​ពិធី​បង្សុកូល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ រត់​ជាន់គ្នា​លើ​ស្ពាន​កោះ​ពេជ្រ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន ផ្ញើ​សារ ប្រាប់​គណបក្សប្រឆាំង​ថា សូមកុំ​យក​ពិធីបុណ្យ​មួយ​នេះ ជា​រឿង​កេងចំណេញ​នយោបាយ បន្ទាប់ពី​ធី​បុណ្យ​មួយ​នេះ គេ សង្កេតឃើញថា មានការ​ប្រារព្ធ​ខុស​ថ្ងៃ​គ្នា រវាង​បក្សប្រឆាំង​និង​រាជរដ្ឋាភិបាល​។​
​លោក ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង មន្ត្រី​រាជ ការ​សាលា​រាជធានី​ភ្នំពេញ រួម​នឹង សាលាខណ្ឌ​ទាំង​៩ និង​មានការ​រាប់បាត្រ ប្រគេន​ព្រះសង្ឃ​ចំនួន ១០៨​អង្គ ។​
​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ថា គណបក្ស​បក្សប្រឆាំង បានស្នើ​សុំ សាលា​រាជធានី​ភ្នំពេញ រៀបចំ​បង្សុកូល​ដល់​វិញ្ញាណក្ខន្ធ ដល់​ជនរងគ្រោះ ដោយ​មិន​ព្រម​ចូលរួម​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​ជនរងគ្រោះ នៅ​ថ្ងៃ​ជាមួយគ្នា​នោះទេ ដែលជា​ការបង្ហាញ​ឲ្យ​ឃើញថា បក្ស​មួយ​នេះ​ចង់​បំបែក​ខ្លួន ធ្វើ​ឲ្យ​សង្គម​បែកបាក់​។​
​លោក​ថា  គេ​ចង់​បំបែក​ខ្លួនគេ​ពីស​ភា ពី​ព្រឹទ្ធសភា មិន​ចូលរួម​ប្រជុំ ឥឡូវ​ជាក់ស្តែង​សូម្បីតែ​ពិធីបុណ្យ​សា​សា​មួយ​នេះ ក៏​គេ​បំបែក​ខ្លួនគេ​ជា​ពីរ​ដែរ ដែលជា​ចេតនា​ចង់ ទាក់ទាញ​អ្នកគាំទ្រ ក្នុងន័យ​កេងចំណេញ​នយោបាយ ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​ខ្លួនឯង ”​។​
​សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​ពិធី​បង្សុកូល ដល់​វិញ្ញាណក្ខន្ធ ជនរងគ្រោះ នៅក្នុង​ឧបទ្ទវ​ហេតុនេះ នៅ​ស្តូប​ក្បែរ​ស្ពាន​។ ដោយឡែក​សមាជិក គណបក្សប្រឆាំង​ប្រមាណ​ជា ២០០ នាក់ ក៏បាន​មកជួប​ជុំគ្នា ប្រារព្ធ​ពិធី​សូត្រ​បុ​ង្ស​កូ​ល ឧទ្ទិស​កុសល​ជូន​អ្នកស្លាប់ ដោយសារ​រត់​ជាន់គ្នា នៅលើ​ស្ពាន​ពេជ្រ​នេះដែរ កាលពី​ម្សិលមិញ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​។​
​បើ​គិត​មកដល់​ឆ្នាំ​២០១៣​នេះ គឺ​ខួប​៣​ឆ្នាំ​ហើយ នៃ​ព្រឹត្តិការណ៍​រត់​ជាន់គ្នា​ស្លាប់ នៅលើ​ស្ពាន​កោះ​ពេជ្រ ដែល​ឧបទ្ទវហេតុ​មួយ​នេះ ដែលមាន​មនុស្ស រហូតដល់ ៣៤៩​នាក់ ស្លាប់ និង​ជាង ៧០០​នាក់​ទៀត បាន​រងរបួស ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya