ភ្នំពេញ៖ កាលពីវេលា១៤ និង៤៥នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុច ខាងស្ថានទូតបារាំងផ្លូវព្រះ មុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ដើមហេតុ ដែលបណ្តាលឲ្យរថយន្តព្រូស បុករថយន្ត លុច្សស៊ីស៥៧០នោះមកពីមាន ម៉ូតូនិង ម៉ូតូកង់បី បានបើកប៉ះទង្គិចគ្នា នៅខាងមុខ រថយន្តលុច្ស ស៊ីស ៥៧០ ដែលបើកមក ដល់ក៏បាន ចាប់ប្រាំង បង្អង់ល្បឿន បន្តិចស្រាប់តែ រថយន្តម៉ាកតូយូតាព្រូស មកពីក្រោយចាប់ហ្វ្រាំង មិនទាន់ ក៏បុកគូទរថយន្តលុច្សស៊ីស ពេញទំហឹង
បណ្តាលឲ្យ តូយូតាព្រូស ត្រូវរួញកាត់មុខទាំងស្រុង ចំណែករថយន្តលុច្សស៊ីស៥៧០ ក៏ត្រូវខូចខាតផ្នែកខាងក្រោយ ផងដែរ។
ក្រោយកើត ហេតុនោះ ភាគីទាំងសងខាង បានសម្របសម្រួល ដោះ ស្រាយ គ្នា ដោយភាគីខាងរថយន្តតូយូតាព្រូស ជាអ្នកទទួលខុសត្រូវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៌នេះ៕