ប៉ោយប៉ែតៈ ចោរស្ទើរម្នាក់ត្រូវកម្លាំង អ.ហក្រុងប៉ោយប៉ែតរឃាត់ខ្លួនបាន
ភ្លាមៗបន្ទាប់ពីលោកចោររូបនោះ បើកឆាកប្រតិបត្តិការលួចកាបូបលុយ ពីស្ត្រីវ័យចំណាស់ម្នាក់បានប្រហែល៣០នាទីមិនទាន់ទាំងបានចាយលុយនោះផងក៌ត្រូវចាប់ខ្លួន។ លោកហម ម៉ុត មេបញ្ជាការរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន
ថ្លែងអោយដឹងថាជនសង្ស័យមានឈ្មោះតទេព វិចិត្រ ភេទ ប្រុស អាយុ 30ឆ្នាំ រស់នៅភូមអូរឬស្សីលើ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ជនសង្ស័យបានធ្វើសកម្មភាពលួចឆក់កាបូបពីស្ត្រីចំណាស់ម្នាក់ឈ្មោះ ហេង ធូ ភេទស្រី អាយុ
58ឆ្នាំរស់នៅភូមិក្បាលស្ពាន1 សង្កាត-ក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង 11:00’យប់ថ្ងៃទី20/11/2013នៅចំនុចក្នុងបរិវេណកាស៊ីណូផ្កាយប្រាំ ។
លោកមេបញ្ជាការបន្តថាខណៈដែលចោរកំពុងធ្វើសកម្មភាពបានជួបនិងកម្លាំងអ.ហក្រុងដែលដើរល្បាតរក្សាសន្តិសុខពេលយប់ហើយបានទទួលសេក្ដីរាយការណ៍ពីជនរងគ្រោៈ ក៌តាមប្រផាត់ចាប់ប្រភីងទាំងកណ្តាលរាត្រីរហូតចាប់ខ្លួនជន
សង្ស័យបានហើយដកហូតនៅសម្ភារៈដែលលួចបានមានដូចជាកាបូបស្ពាយ01(ហើយក្នុងកាបូបនោះមានទឹកប្រាក់15,0000រៀលនិងខ្សែ ក ប្លាកទីន 01ព្រមទាំងខ្សែដៃសុខភាព01ខ្សែ។
ឆ្លើយចំពោះមុខសមត្តកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តិដូចជាការរៀបរាប់ខាងលើពិតប្រាកដមែនយោងតាមចម្លើយាសារភាព ជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថ
ខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធី។ដោយឡែកទ្រព្យសម្បត្តិត្រូវប្រគល់ជូនជនរងគ្រោះវិញនៅទីបញ្ជាការ រាជអាវុធហត្ថក្រុងប៉ោយប៉ែតវិញនារសៀលថ្ងៃទី២១វិឆ្ឆិកា៕ដោយខៀវ បូរី
» ព័ត៌មានជាតិ » ចាប់ខ្លួនកូនចោរស្ទើរភ្លើងម្នាក់ បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូបលុយ