ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » បើកឡាន​ចុះ​ងូតទឹក​ក្នុង​ស្ទឹង​សង្កែ ​

បើកឡាន​ចុះ​ងូតទឹក​ក្នុង​ស្ទឹង​សង្កែ ​

បាត់ដំបង ៖ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ត្រង់​ក្បាលស្ពាន ស​.​ខេង ត្រើយ​ខាងលិច ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​-​ខេត្តបាត់ដំបង​។​
​ឈ្មោះ នឹម ចិ​ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ កន្ត្រង ឃុំ​តា​ក្រី ស្រុក​កំរៀង បាន​និយាយថា ខ្លួន​និង​មិត្តភក្ដិ មួយចំនួន​បាន​បបួលគ្នា​មកលេង​បាត់ដំបង ដោយ​គោលបំណង​ទៅ​កក់​សា​ឡុង ក្នុង​ក្លឹប​កំសាន្ត Sky ព្រោះ​ខ្លាច អត់​កន្លែង​អង្គុយ​ផឹកស៊ី ប៉ុន្តែ​ចៃដន្យ​ពេលមកដល់​ក្បាលស្ពាន ស​.​ខេង ខណៈដែល​ខ្លួន​កំពុង បើកបរ​ពី​ជើង​បត់​ទៅ​កើត​នោះ ក៏​ស្រាប់​តែមាន​ម៉ូតូ​១​គ្រឿង ដែល​កំពុងធ្វើដំណើ​រឆ្ល​ង​ស្ពាន​ពី​កើ​តទៅ​លិច​បាន​ស៊ីញ៉ូ​ស្តាំ​តែ​បែរជា បត់​ខាងឆ្វេង​ធ្វើ​ព្រងើយ ធ្វើ​ឲ្យ​រូបគេ​ប្រឹង​បួង​ចង្កូត​គេច​ពី​ម៉ូតូ​នោះ ក៏​ជ្រុល​ចង្កូត​ឡើងទៅ​លើ​សួន​ហើយ​ហោះ​កាត់​គុម្ព​ត្រៃ​ង ធ្លាក់ចូល​ទៅក្នុង​ស្ទឹង​សង្កែ​តែម្តង តែ​ជា​សំណាងល្អ​មិត្តភក្តិ​ក្នុង​ឡាន​ទាំងអស់​ពុំមាន​នរណាម្នាក់​រងរ​បួស ឡើយ​ចំណែក​ម៉ូតូ​ដែលជា​សង្ស័យថា​ជា​អ្នក​ប្រដាល់ ព្រោះ​ចេះ​ស៊ីញ៉ូ​ស្តាំ​បត់​ឆ្វេង​នោះ​បើក​ចេញទៅ​បាត់ស្រមោល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya