កណ្ដាល ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ លោក ហេង ចៀម អភិបាលស្រុកកៀនស្វាយ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដែលចំណុចនេះប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារ ប៉ុន្ដែសកម្មភាពចុះបង្ក្រាបពុំចាប់បានវត្ថុតាងប្រព្រឹត្ដិបទ ល្មើសនេសាទនោះឡើយ ធ្វើឱ្យកម្លាំងចម្រុះខកចិត្ដខាតកម្លាំងទទេ ។
ការបន្ដ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបជាលើកដំបូង ដើម្បីលុបបំបាត់នូវការរិះគន់ពីមជ្ឈដ្ឋាននានានេះ បានធ្វើឱ្យលោកអភិបាលស្រុកមានអារម្មណ៍ក្រេវក្រោធ ព្រោះគ្មានវត្ថុតាងប្រព្រឹត្ដបទល្មើសនេសាទ នៅសល់តែបង្គោលឫស្សី ព្រួលរាំង កាត់ផ្លូវទឹកប៉ុណ្ណោះ ដោយឡែកដូចជា ស្បៃមុង អួន, ឡាក, ប៉ិត គឺគ្មាននោះឡើយ ដោយសារប្រជានេសាទដឹងមុននាំគ្នារើចេញអស់ ៕
» ព័ត៌មានជាតិ » ប៉ូលិសចុះបង្ក្រាបបទល្មើសនេសាទអត់បាន