ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពលរដ្ឋកំពុងតែរិះគន់យ៉ាងខ្លាំង ចំពោះរឿងដែលថ្នាក់ដឹកនាំឃ្វាលដីអោយប្រជាពលរដ្ឋ ដែលរស់នៅលើទឹកអោយមករស់នៅលើគោកវិញនោះ ឥឡូវនេះដីទាំងអស់នោះមិនបានមកលើដៃប្រជាពលរដ្ឋទេ​  ||     លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||   

» ព័ត៌មានជាតិ » ហែក​គុក រត់​ពី​កំពង់ចាម មក​លាក់ខ្លួន នៅ​ជាយដែន ​

ហែក​គុក រត់​ពី​កំពង់ចាម មក​លាក់ខ្លួន នៅ​ជាយដែន ​

បន្ទាយ​មាន​ជ័​យៈ កាលពី​វេលា​ម៉ោង​២ រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ ខណៈដែល​ពួកគេ​កំពុង​រៀប​គម្រោង​ប្លន់​សាជាថ្មី​។​
​លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​នៅវេលា​ម៉ោង​៨​យប់ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ​ថា ជនសង្ស័យ​ដែលជា​មុខសញ្ញា​ប្លន់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នា ពេលនេះ គឺជា​ទណ្ឌិត​ដែល ហែក​គុក​នៅ ខេត្តកំពង់ចាម ហើយ​រត់គេចខ្លួន រួមមាន​១/​ឈ្មោះ ឡុង ប៊ុន​ថេ​ន ហៅ សុខ ឈាង ហៅ​ឈាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​២/​ឈ្មោះ កង សុខា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម​។​
​លោក អ៊ុំ សុផល បាន​បន្តថា មុនពេល​ចាប់ខ្លួន​មុខសញ្ញា​និង​ជា​ទណ្ឌិត ប្លន់​២​នាក់​នេះ បាន​លួច​ហែក​គុក ពី​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​០១ តុលា ២០១២​កន្លងមក​។ ទើប​តុលាការ ខេត្តកំពុងចាម​ចេញ ដីកា​បង្គាប់​ឲ្យ ចាប់ខ្លួន​យកទៅ​ផ្តន្ទាទោស​តាម​ច​នីតិវិធី​ច្បាប់​៕ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya