ភ្នំពេញ ៖ នៅថ្ងៃសុក្រទី២២ ទំនងជាធ្វើការវិនិច្ឆ័យ ដោយផ្ដល់យុត្ដិធម៌ ដល់អ្នកស្រីយ៉ោម បុបា្ផ ឱ្យមានសេរីភាពឡើងវិញ តាមរយៈការវិនិច្ឆ័យ អាចបន្ធូរបន្ថយទោស រួចព្យួរនិងដោះលែងឱ្យនៅក្រៅឃុំ ឬក៏កាត់ តម្រឹម ខណៈដែលទោសអ្នកស្រី នៅសល់ តែមួយឆ្នាំបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាត់ឱ្យជាប់ទោស៣ឆ្នាំ មកដល់សាលាឧទ្ធរណ៍ បន្ធូរបន្ថយទោស មួយឆ្នាំ នៅសល់២ឆ្នាំ ហើយអ្នកស្រីបានអនុវត្ដទោស មួយឆ្នាំរួចហើយ ។ ដូច្នេះ អ្នកស្រីនឹងអាចត្រូវ បានកាត់តម្រឹម ឬបន្ធូរបន្ថយទោស រួចហើយព្យួរទោសឱ្យនៅក្រៅឃុំ ។
អាចនិយាយដោយខ្លីថា “អ្នកស្រីយ៉ោម បុបា្ផ នឹងមានសេរីភាពឡើង នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ជាមួយនិងការរស់នៅ ដោយស្របច្បាប់លើដីរបស់ខ្លួននៅតំបន់បឹង កក់ ខណៈដែលអភិបាលរាជធានីភ្នំពេញ និង ដោះស្រាយបញ្ចប់ ៣៤គ្រួសារទៀតនេះ” ៕