ភ្នំពេញ៖ កាលពីវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រង់ចំណុច ស្ដុបផ្សារដើមគ តាមបណ្ដោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
តាមប្រជាពលរដ្ឋ ដែលបានឃើញបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូវ៉េវមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BF-8891 ធ្វើដំណើរតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុ ដោយសាររូបគេមាន ជាតិស្រវឹងនៅក្នុងខ្លួន ទើបជិះម៉ូតូជ្រុលទៅបុកឃឿនផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ បានរថយន្តសង្គ្រោះ ដឹងទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូរងការខូចបន្តិចបន្តួច៕