សៀមរាប : កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្រុងសៀមរាប ដែលជាប់ពាក់ព័ន្ធនឹងការចែកចាយ និង ប្រើប្រាស់គ្រឿងញៀន ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន វត្ថុតាង ដូចជា ម្ស៉ៅគ្រើមពណ៌សថ្លា ម៉ាទឹកក ១០កញ្ចប់
ធំ ស្មើនឹង ៦,២៤ក្រាម ដាវចំនួន ២ដើម ទូរស័ព្ទ ៥គ្រឿង ម៉ូតូ ៣គ្រឿង និងឧបករណ៍សម្រាប់ ជក់មួយចំនួនទៀត ។ នៅក្នុងការឃាត់ខ្លួន ជនសង្ស័យនាពេលនោះ គឺឃាត់បានចំនួនសរុប ៥នាក់ ដែលទី១-មានឈ្មោះ ផត់ សុផាត
ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ញាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់ គោក ចក ក្រុងសៀមរាប ។ ទី២-មានឈ្មោះ សាន្ត ទី ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ញាតិខ្មែរ មុខរបរ មិនពិត ប្រាកដ បច្ចុប្បន្នរស់នៅភូមិអំពិល សង្កាត់សំបូរ ក្រុងសៀមរាប។ ទី៣-មានឈ្មោះ ស្រេង ង៉ា ភេទប្រុស អាយុ២៨ឆ្នាំ សញ្ញាតិខ្មែរ
មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង សៀមរាប ។ ទី៤-មានឈ្មោះ សែម ចាន់ថន ភេទប្រុស អាយុ ២១ឆ្នាំ សញ្ញាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិឃ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។ ទី៥-មានឈ្មោះ នង សិទ្ធិគុណ ភេទប្រុស អាយុ២៥ឆ្នាំ សញ្ញាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀម រាប ៕