កំពង់ចាម ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើដងផ្លូវចំណុច កែងអង់តែនទូរស័ព្ទ០១៦ ឋិតក្នុងភូមិ បឹងកុក២ សង្កាត់បឹងកុក ក្រុង-ខេត្ដ កំពង់ចាម ។
បន្ទាប់ពី មានការចង្អុលបង្ហាញពីលោកឧត្ដម សេនីយ៍ វ៉ា សារិទ្ធ មេបញ្ជាការកងរាជ អាវុធហត្ថខេត្ដ ក្នុងការទប់ស្កាត់បង្ក្រាប ការចរាចរណ៍គ្រឿងញៀននៅក្នុងភូមិ សាស្ដ្រខេត្ដកំពង់ចាម របស់មុខសញ្ញា ទាំងឡាយ ទើបកម្លាំងជំនាញចុះធ្វើការ បង្ក្រាបបទល្មើសជាក់ស្ដែងឃាត់ខ្លួន ជនសង្ស័យម្នាក់ដែលមានដីកាឱ្យនាំខ្លួន ស្រាប់ ឈ្មោះ ឯក ចាន់មករា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ ឃាត់ខ្លួនខាងលើ និងនៅមានផ្ទះស្នាក់ នៅ៣កន្លែងទៀត ។
ទាក់ទងនឹងករណី នេះ ទាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្ដ ក៏ដូចជានគរបាល និងមជ្ឈដ្ឋានប្រជាពលរដ្ឋបានសម្ដែងនូវ ការសាទរក្នុងការចាប់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀនដ៏សកម្មនេះ ហើយ ពួកគាត់សង្ឃឹមថា ជនសង្ស័យនឹងមិន អាចរស់នៅក្រៅសំណាញ់ច្បាប់នោះទេ ៕