កោះកុង៖ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនសង្ស័យ រាម រី ភេទប្រុស អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បានប្រើ ល្បិចហៅជនរងគ្រោះ ឌុបខ្លួនក្នុងតម្លៃ១០.០០០រៀលទៅផ្ទះនៅឃុំតាតៃ ស្រុកកោះកុង។
ក្រោយពេលបុរសរងគ្រោះឈ្មោះ អ៊ិត ម៉ាត់សុះ អាយុ ៤៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ឌុបជនស្ស័យដល់កន្លែងស្ងាត់ ស្រាប់តែជនសង្ស័យប្រើល្បិចថា ជិះហួសផ្ទះ ហើយបង្គាប់ឲ្យបកថយក្រោយវិញ។ ខណៈជនរងគ្រោះកំពុងបត់ម៉ូតូ ស្រាប់តែជនសង្ស័យធាក់ជនរងគ្រោះ២ជើង រួចយកម៉ូតូសង់សេ១២៥ ពណ៌គ្មានស្លាកលេខ ជិះគេចខ្លួនបាត់តែម្តង៕
» ព័ត៌មានជាតិ » ចោរប្លន់ម៉ូតូ ត្រូវជាប់ខ្នោះប៉ូលិស