ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និង ឧតុនិយម នៅទីស្តីការក្រសួង បានដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដើម្បីពិនិត្យទៅលើ គម្រោងសិក្សាស្តីពី 1- គម្រោងកាត់ បន្ថយជំនន់ និងគ្រោះរាំងស្ងួត នៅខេត្តបន្ទាយមានជ័យ 2-គម្រោងកាត់ បន្ថយជំនន់ និងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រ បរវេល ស្ថិតនៅក្នុងខេត្តបាត់ដំបង ។ គម្រោងទាំង២នេះ មានសារសំខាន់ ណាស់ ទាំងការដោះស្រាយជំនន់ ទាំងការរាំងស្ងួត ពិសេសការរំដោះទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ ៕ដោយ៖ ស្ងួន ពិមល់