ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ទៅ​ច្រូតស្រូវ​អង្គុយ​ហូប ចំ​គ្រាប់​ ​ពី​សម័យ សង្គ្រាម​ផ្ទុះ​របួសធ្ងន់​ស្រាល​៧​នាក់​

ទៅ​ច្រូតស្រូវ​អង្គុយ​ហូប ចំ​គ្រាប់​ ​ពី​សម័យ សង្គ្រាម​ផ្ទុះ​របួសធ្ងន់​ស្រាល​៧​នាក់​

​ឧត្ដរមានជ័យ  ៖ មនុស្ស​ប្រុស​ស្រី​៧​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ខណៈ ដែល​ពួកគាត់​ឡើង​ពី​ច្រូតស្រូវ​នាំគ្នា​ទៅ​ហូបបាយ​នៅក្រោម​ដើមឈើ​និង​ក្បែរ​រោង​ម្ចាស់​ស្រែ​ដែល​ពួកគាត់​តែងតែ​ហូប​រាល់ដង​តែ​មិន​អី ស្រាប់តែ​ពេលនេះ​បុរស​ម្នាក់​យក​ជើង​ឈូស​ស្លឹកឈើ​ដើម្បី​អង្គុយ​ហូបបាយ​ក៏​ចំ​គ្រាប់​ដែល​នៅសល់​ពី​សម័យ​សង្គ្រាម​បណ្ដាលឱ្យ​ផ្ទុះ កក្រើក​ដី រងរបួស​ធ្ងន់​និង​ស្រាល​តែម្ដង ។ ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង ។​
​ហេតុការណ៍ នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច អូរ​ក្ដុល ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រញំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​ចម្ងាយ ៣​គីឡូម៉ែត្រ​ខាងលិច​ភូមិ ។​
​បើតាម សម្ដី​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បានមក​មើល​ក្រុមគ្រួសារ​រងរបួស បាន​និយាយថា មុនពេល​កើតហេតុ​អ្នក ភូមិ​ប្រមាណ​៤០​នាក់​ជិះ​គោយន្ដ​កន្ដ្រៃ ២០​គ្រឿង​ទៅ​ច្រូតស្រូវ​នៅ​ចំណុច​កើត ហេតុ​ខាងលើ ដើម្បី​ច្រូតស្រូវ​ប្រវាស់ដៃ គ្នា​ម្ដងម្នាក់​តាម​ទម្លាប់​របស់​អ្នកភូមិ ។ លុះដល់​វេលា​ម៉ោង​បាយ​ថ្ងៃត្រង់​ពួកគាត់​ក៏​ឡើងមក​ហូបបាយ​ជុំគ្នា តែ​ចៃដន្យ ពេល​ទៅ​លើក​ឆ្នាំងសម្ល​ក៏​ជាន់​ចំ​គ្រាប់ បណ្ដាលឱ្យ​ផ្ទុះឡើង​ធ្វើឱ្យ​មនុស្ស​ប្រុស​ស្រី​រងរបួស​ដេក​រដូករណែល​៧ នាក់​តែម្ដង​។​
​ជន​រង គ្រោះ​ទាំង​៧​នាក់​ខាងលើ​ត្រូវ បាន​គេ​ស្គាល់ ទី​១-​ឈ្មោះ ភិន ប៊ុន​ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ របួសធ្ងន់​, ទី​២- ឈ្មោះ ណៅ សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​២៤ ឆ្នាំ របួសធ្ងន់​, ទី​៣-​ឈ្មោះ ធួន សារ៉ាត់ ភេទ​ស្រី អាយុ​១៦​ឆ្នាំ របួសធ្ងន់​, ទី​៤- ឈ្មោះ ណៅ សុខ​ដែន ភេទ​ស្រី អាយុ​២៦ ឆ្នាំ របួសស្រាល​, ទី​៥-​ឈ្មោះ ប៉ុក ម៉ុ​ញ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ របួសធ្ងន់​, ទី​៦- ឈ្មោះ សែម ធា ភេទ​ប្រុស អាយុ​២២ ឆ្នាំ របួសធ្ងន់ និង​ទី​៧-​ឈ្មោះ វឿន វ៉ាង ភេទ ប្រុស អាយុ​២៧​ឆ្នាំ របួសស្រាល ។ ជនរងគ្រោះ​ទាំង​៧​នាក់​នេះ​រស់នៅក្នុង ភូមិ​កើតហេតុ​ខាងលើ ។​
​តាម​ការ សន្និដ្ឋាន​ជំហាន​ដំបូង​របស់ សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង​បាន ឱ្យដឹងថា គ្រាប់​ដែល​ផ្ទុះ​នេះ​អាចជា​គ្រាប់  ផ្លោង​ទំហំ​៦០​មិល្លីម៉ែត្រ​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya