ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » បណ្តាញ​ទំនាក់ទំនង​សង្គម FB អាចធ្វើ​ឲ្យ​តំណាងរាស្ត្រ និង​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​ជិតស្និទ្ធ​

បណ្តាញ​ទំនាក់ទំនង​សង្គម FB អាចធ្វើ​ឲ្យ​តំណាងរាស្ត្រ និង​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​ជិតស្និទ្ធ​

​ភ្នំពេញ​: បណ្តាញ​ទំនាក់ទំនង​សង្គម Facebook កំពុង​វាយលុក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ទាំង​ប្រជាពលរដ្ឋ សិស្ស​និសិត មន្ត្រីរាជការ មួយចំនួន​កំពុង​ប្រើប្រាស់​ប្រហែល​ជាង​១,២​លាន​នាក់​ប្រើ​FB​។ ដើម្បី​ចែករំលែក​រូបថត ព័ត៌មាន​ផ្សេងៗ ការបញ្ចេញ​មតិយោបល់ និង​ទំនាក់ទំនង ជាមួយ​មិត្តភក្តិ​។ ហើយ​វា​អាចជា​មធ្យោបាយ​មួយ​សម្រាប់​អោយ​ប្រជាពលរដ្ឋ​បញ្ចេញ​ទុក្ខ​កង្វល់ មួយចំនួន​ដែល​ពួកគេ​ជួបប្រទះ​សព្វថ្ងៃ អោយ​ថ្នាក់លើ​ក៏ដូចជា​តំណាងរាស្ត្រ បានដឹង ជួយ​ដោះស្រាយ​បញ្ហា​ដែល​បានស្នើ​ឡើង​ដោយ​ប្រជារាស្ត្រ តាមរយៈ​FB​។​

​តំណាងរាស្ត្រ​ប្រទេស​កម្ពុជា​នៅក្នុង​អាណត្តិ​នេះ​ត្រូវតែ​សកម្ម ជាង​មុន​និង​បម្រើ​ផលប្រយោជន៍​ប្រជារាស្ត្រ​អោយបាន​ច្រើន​សម​នឹង​ការផ្តល់ សេចក្តីទុកចិត្ត​ដោយ​ប្រជារាស្ត្រ​។ ការទំនាក់ទំនង​ជាមួយ​អ្នកបោះឆ្នោត​តាមរយ​: FB គួរ​ត្រូវបាន​ធ្វើឡើង​ដោយ​តំណាងរាស្ត្រ​ទាំង​១២៣​រូប ទោះ​ថា ព័ត៌មាន​ខ្លះ​ពិត​តំណាងរាស្ត្រ​គួរ​ដោះស្រាយ បើ​មិន​ពិត​បោះ​វា​ចោល​ទៅ​
​ដើម្បី​ទំនាក់ទំនង​ជាមួយ​ប្រជារាស្ត្រ​អោយ​កាន់តែ​ជិតស្និទ្ធ​។​

​ឥឡូវ​តំណាងរាស្ត្រ​មានតែ​៦៨ រូប​ប៉ុណ្ណោះ​ដែល​បំពេញការងារ​ចំណែក តំណាងរាស្ត្រ​ជាប់ឆ្នោត​៥៥​រូប​ទៀត​នៅ គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​ចូលធ្វើការ​ឡើយ​ដោយ​ត្រូវ​ដើរ​តាម​គោលនយោបាយ របស់​មេដឹកនាំ​។​

វា​នឹង​ប្រសើរ​ណាស់​ដែល​អ្នកនយោបាយ ទាំងអស់​អាច​ចាប់យក​សារព័ត៌មាន​ស​ង្គ​ម​ដូចជា​FB ដើម្បី​ធ្វើអោយ​ទំនាក់ទំនង របស់គាត់ ជាមួយ​ប្រជាជន​កាន់តែ​ជិត​ស្និ​ទ្ឋ​និង​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​វា​នឹង​ក្លាយជា​រឿង​មួយ​គួរអោយ​អា​សូរ្យ​ណាស់ សម្រាប់​កម្ពុជា​បើសិនជា​អ្នកនយោបាយ​មិនបាន​រួមគ្នា​ធ្វើការ​បម្រើ​រាស្ត្រ ប៉ុន្តែ​សាប​ព្រួស​ការ​ស្អប់​គ្នា ហើយ​នាំអោយ​ប្រទេសជាតិ បែកបាក់ ស៊ីសំណូក ប្រព្រឹត្ត​អំពើពុករលួយ​វិញ​នោះ​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya