ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចោរ​ប្រដាប់អាវុធ វាយ​ប្លន់ ម៉ូតូ​ម៉ាក NEX ​

ចោរ​ប្រដាប់អាវុធ វាយ​ប្លន់ ម៉ូតូ​ម៉ាក NEX ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២០​និង​២០​នាទី​ថ្ងៃទី​២០ ខែ​វិច្ចិកា ឆ្នាំ​២០១៣ ត្រង់ចំណុច​មុខ​វិទ្យាស្ថាន អាមេរិកកាំង​ប្រ៊ិ​ជ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ កែង​និង​ផ្លូវ​សាលា​ដែក ស្ថិតក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។​
​មុនពេល​កើតហេតុ គេ​បានឃើញ​នារី​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1BS-3704 ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង ហើយ​បត់​ចូល​ផ្លូវ​សាលា​ដែក ស្រាប់​តែមាន​ក្រុមចោរ ប្លន់​ប្រដាប់អាវុធ​២​នាក់ ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក សង់​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ
​មក​ក្បែរ​ហើយ​គៀរ ឲ្យ​ឈប់ បន្ទាប់មក​ក៏​វាយ​នារី ដែលជា​អ្នកបើកបរ ឲ្យ​ធ្លាក់​ពី លើ​ម៉ូតូ​រួច​ដក​កាំភ្លើង ខ្លី​មួយ​ដើម មក​ភ្ជុង ហើយ​ឡើង​ជិះ​ម៉ូតូ​នារី រងគ្រោះ​គេចខ្លួនបាត់ ដោយ​សុវត្ថិភាព ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya