រតនគីរី ៖ នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៣ ស្ថិតនៅផ្លូវច្រករបៀងបត់ចូល ទៅភូមិប្ដល់ក្នុងភូមិប៉ក់ ឃុំប៉ក់យ៉ៃ ស្រុកអូរយ៉ាដាវ ហើយរថយន្ដ និងឈើ ទាំងនេះត្រូវបានប្រគល់ឱ្យជំនាញរដ្ឋបាល ព្រៃឈើនៅវេលាម៉ោង១០ព្រឹកថ្ងៃដដែល ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានដាក់ត្រួត ពិនិត្យនៅលើដងផ្លូវលេខ៧៨ ស្រាប់តែ ពេលនោះក៏មានរថយន្ដឡង់គ្រឺស័រ ពណ៌ ស កញ្ចាស់១គ្រឿង ធ្វើដំណើរជិតមក ដល់គោលដៅត្រួតពិនិត្យ ស្រាប់តែរថ យន្ដនេះបានឈប់ និងបកត្រឡប់ក្រោយ វិញ ដោយមានការសង្ស័យកម្លាំងចម្រុះ ក៏បានបើកប្រដេញពីក្រោយ តែត្រូវបាន អ្នកបើកដឹកឈើប្រណីតនោះគេចចូល ទៅផ្លូវលំ រួចបត់ទៅកាន់ភូមិខាងលើ និងទុករថយ្ដនេះចោល រួមជាមួយឈើ ពេញនៅក្នុងនោះ ។
រថយន្ដនិងឈើដែលសមត្ថកិច្ចរឹបអូសនេះ គឺជារបស់ឈ្មោះង្វៀង ហៅភាន ជា ជនជាតិវៀតណាម ហើយក៏ជាអ្នករកស៊ី ដឹកឈើប្រណីតដុះស្លែប្រចាំខេត្ដនេះដែរ ហើយបច្ចុប្បន្ននេះឈើដែលមានតម្លៃ ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនមិនថាយប់ ឬថ្ងៃឡើយ ដូចហែកឋិនទៅកាន់ប្រទេស ជិតខាង ដែលការបង្ក្រាបរបស់កម្លាំង សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរហាក់បីដូច ជាមិនទាន់អស់ដៃអស់ជើងឡើយ ៕