ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » រថយន្ដ​ដឹក​មើមដំឡូង​ក្រឡាប់​ស្លាប់​៦​នាក់ ​របួសធ្ងន់​ស្រាល​១៧​នាក់​ ​

រថយន្ដ​ដឹក​មើមដំឡូង​ក្រឡាប់​ស្លាប់​៦​នាក់ ​របួសធ្ងន់​ស្រាល​១៧​នាក់​ ​

ក្រចេះ ៖ ស្ទើរ​តែមួយ​ភូមិ​ទៅហើយ​មាន​មនុស្ស​ស្លាប់​រហូតដល់​ទៅ​៦​នាក់ និង​រងរបួស​ធ្ងន់ ស្រាល​១៧​នាក់ដោយសារ​គ្រោះថ្នាក់​រថយន្ដ​ដឹក​មើម ដំឡូង​ក្រឡាប់​នៅវេលា​ម៉ោង​៩​និង​៤០ នាទី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​អូរ​ដំបង ភូមិ​ទ្រាក ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្ដ​ក្រចេះ ។
​សំឡេង មីក្រូ​លាន់​ទ្រហឹង​ពេញ​ភូមិគរ  ឃុំ​ក្រែក ស្រុក​ពញាក្រែក ស្រុក​កំពង់ ចាម​ក្នុង​ពិធី​បុណ្យសព​មនុស្ស​៧​នាក់ ដែល​បាន​ស្លាប់ ។ អ្នកភូមិ គ ភាគច្រើន ជា​កម្មករ​ដក​ដំឡូង​បាន​ទៅ​ស៊ីឈ្នួល​ដក ដំឡូង​នៅ​តំបន់​អូរ​តំបង ស្រុក​ស្នួល ខេត្ដ ក្រចេះ ។ ពួកគេ​ជាង​២០​នាក់​ក្នុងភូមិ​តែ មួយ​បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ដ ដឹក​ដំឡូង​ ។
​លោក ឧត្ដមសេនីយ៍ត្រី ជួង ស៊ា​ង​ហាក់ ស្នងការ​នគរបាល​ខេត្ដ​ក្រចេះ​បានឱ្យ​អ្នកកាសែត​ដឹងថា តំបន់​ដែល​រថយន្ដ​ដឹក មើមដំឡូង​ក្រឡាប់​ជា​តំបន់​ដាច់ស្រយាល ឆ្ងាយ​ពី​ផ្លូវជាតិ​ប្រហែល​២០​គីឡូម៉ែត្រ ហើយ​មិន​មានផ្ទះ​អ្នកស្រុក
​នៅ​ជិត​នោះទេ ។ លោក​បានឱ្យដឹងថា សមត្ថកិច្ច​បាន ជួយ​អន្ដរាគមន៍​ចំពោះ​ហេតុការណ៍​នេះ យ៉ាង​ប្រញាប់ប្រញាល់​ដែរ ប៉ុន្ដែ​រថយន្ដ ដែល​ដឹក​មើមដំឡូង​ក្រឡាប់​ក្នុង​ស្ថាន ភាព​ផ្លូវ​ធ្លាក់​ជ្រោះ ។
​ជន​រង គ្រោះ​ដែល​ស្លាប់​ភ្លាមៗ​នៅ កន្លែងកើតហេតុ​មានឈ្មោះ ១-​អឿន សុខ​រី ភេទ​ស្រី អាយុ​១៩​ឆ្នាំ​, ២-​គឹ​ន សុខ ត្រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ៣-​គឹ​ន ចិន្ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ៤-​ចឹ​ម កន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ៥-​ឈឿន ណុន ភេទ​ស្រី អាយុ​៣០​ឆ្នាំ​, ៦-​អឹ​ត ទិ​ត្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ពួកគេ​ទាំង អស់​គ្នា​រស់នៅ​ភូមិគរ ឃុំ​ក្រែក ស្រុក ពញាក្រែក ខេត្ដ​កំពង់ចាម ។
​រថយន្ដ បង្កហេតុ​ត្រូវបាន​គេ​ដឹងថា ជា​រថ​ន្ដ​កែច្នៃ​ចំណុះ​៥​តោន ពាក់​ស្លាក​លេខ ភ្នំពេញ​3A-0540 មាន​ផ្ទុក​កម្មករ ស្រី ប្រុស​២៧​នាក់ និង​ដំឡូង​មី​ជាង​១០ តោន​ហើយ​អ្នកបើកបរ​រថយន្ដ​បានគេច ខ្លួន​បន្ទាប់ពី​កើតហេតុ​រួច ។ បន្ទាប់ពី​កើតហេតុ​រួច​ភ្លាមៗ​អាជ្ញា ធរ​ស្រុក​ស្នួល​ដឹកនាំ​ដោយ​លោក គង់ គឹម​នី អភិបាលស្រុក​បាន​ដឹកនាំ​កម្លាំង នគរបាល​ជាច្រើនរូប​ចូលទៅ​ពិនិត្យ​ដល់ ទីតាំង​កន្លែងកើតហេតុ​ដើម្បី​ចាត់ចែង លើ​ការជួយ​ស​ង្រេ្គ​ាះ​អ្នករងរបួស​មក សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ស្នួល ។​
​លោក​គង់ គឹម​នី អភិបាលស្រុក​ស្នួល  បានឱ្យដឹងថា ជនរងគ្រោះ​ប្រុស ស្រី​ទាំង ៦​នាក់​ដែល​បាន​ស្លាប់​គឺ​សុទ្ធសឹង​ជា កម្មករ​មាន​ទីលំនៅ​ភូមិគរ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម ហើយ សាកសព​ត្រូវបាន​អាជ្ញាធរ​ចាត់ចែង​ដឹក
ជញ្ជូន​តាម​រថយន្ដ​សាមុយ​យកទៅ​ដល់ លំនៅឋាន​រៀងខ្លួន​អស់​ទៅហើយ​ដែរ ៕

ដោយ៖ ឌឹម សឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya