កំពង់ធំ៖ជនសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មដែលបានគ្រោងទុកចំនួន៤នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកសន្ទុកសហការជាមួយប៉ុស្តិរដ្ឋបាលឃុំតាំងក្រសាំងចាប់ខ្លួនបានរួចកសាងសំណុំរឿងនិងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៣។
លោកវរៈសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការងទទួលបន្ទុកព្រហ្មទ័ណ្ឌ បានឲ្យដឹងថាៈដោយទទួល បានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៏ត្រី ផាន់ សុផេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដាក់ឲ្យកំលាំងសមត្ថកិច្ចនគរបាលស្រុកសន្ទុកសហការគ្នាធ្វើយ៉ាងណាតាមចាប់មុខសញ្ញាពាក់ព័ន្ធករណីរឿងឃាតកម្មដែលបានគ្រោងទុកជាមុននេះយកមកផ្តន្ទាទោសនៅចំពោះមុខច្បាប់ឲ្យបាន។ ករណីរឿងឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីយប់ឈានចូល ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៣ នៅក្នុងបរិវេណវត្តភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ក្នុងកម្មវិធីបុណ្យអកអំបុកនិងសំពះព្រះខែដោយ
នៅយប់ថ្ងៃទី១៨ វត្តមិនបានដាក់ធុងបាសរាំនោះទេ!ដោយលើពេលមកដាក់នៅថ្ងៃទី១៩ជំនួសវិញ។
លុះដល់វេម៉ោងប្រហែល១២.០០យប់ចប់កម្មវធីរាំធុងបាស់ ជនរងគ្រោះ ឈ្មោះ នៅ ចាន់ ភេទប្រុសអាយុ៣១ឆ្នាំ បានអង្គុយផឹកស្រាម្នាកឯងស្រាប់តែជនដៃដល់មានគ្នា៤នាក់បានស្រែកជេប្រមាថនិង គុបដុំថ្មទៅលើជនរងគ្រោះ!ពេលនោះជនរងគ្រោះ ឈ្មោះ នៅ ចាន់ បានដើទៅសួរ ស្រាប់តែជនដៃដល់ ទាំង៤នាក់ ដែលបានត្រៀមនូវដំបងទុកជាស្រេចនោះនាំគ្នាព្រួតវាយសំពងទៅលើជនរងគ្រោះរហូតដល់ស្លាប់នៅនិងកន្លែងដោយប្រើដំបងកូនឈើប្រឡៅមូលវាយសំពងជាច្រើនដំបងជាពិសេសវាយចំក្បាលចំនួន៥ដំបង ធ្វើឲ្យជនរងគ្រោះប្រកាច់ដាច់ខ្យល់ស្លាប់ ជនរងគ្រោះរស់នៅភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុក
សន្ទុក!សមត្ថកិច្ចក៏ចាប់បានជនសង្ស័យចំនួន៤នាក់!ទី១.ឈ្មោះ ចាន់ ញាញ់ ភេទប្រុសអាយុ២២ឆ្នាំ ទី២. ឈ្មោះ សួន សៀកម៉េង ភេទប្រុសអាយុ១៨ឆ្នាំ ទី៣.ឈ្មោះ កន ក្រួច ភេទប្រុសអាយុ១៧ឆ្នាំ និងទី៤.ឈ្មោះ ហៀង វិរ៉ែន ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំង៤រស់នៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក បន្ទាប់ពីចងក្រងសំនុំរឿងរួច ក៏បញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់សាលាតំបូងខេត្ត ដើម្បី
ចាត់ការទៅតាមផ្លូវច្បាប់ រួមជាមួយវត្ថុតាងមានដំបងឈើចំនួន៣ដើមផងដែរ៕
ដោយ អ៊ុសំអាត
» Breaking News, ព័ត៌មានជាតិ » ជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីឃាតកម្ម ត្រូវសមត្ថកិច្ចចាប់ខ្លួន