ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មេកា​មិន​បើក​លុយ​អោយ​យក​ម៉ូតូ​មក​ជិះ​ជា​ថ្នូរ​នឹង​លុយ​ជំពាក់​

មេកា​មិន​បើក​លុយ​អោយ​យក​ម៉ូតូ​មក​ជិះ​ជា​ថ្នូរ​នឹង​លុយ​ជំពាក់​

ភ្នំពេញ ៖ បុរស​ម្នាក់​ជា​បុគ្គលិក​ការដ្ឋាន​មួយកន្លែង​ត្រូវ នគរបាល​ប៉ុស្តិ៍​មនោ​រម្យ ឃាត់ខ្លួន​យកមក​សាកសួរ​បន្ទាប់​ពី​រូបគេ​ខឹង​នឹង​មេកា​មិន​បើកប្រាក់ ខែ​អោយ​ក៏​លួច​ម៉ូតូ​ជិះ​មក​ភ្នំពេញ ជា​ថ្នូរ​នឹង​លុយ​ប្រាក់ខែ​ដែល​ជំពាក់ ។ ហេតុការណ៍​នេះ​កើតឡើង​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ វេលា​ម៉ោង​៨​និង​៣០​នាទី តាមផ្លូវ​លេខ​១០៩ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា នៅត្រង់ចំណុច​កន្លែង​អាន់​ឆ័​រកា​ហ្វេ ។​
​សមត្ថ កិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​លួច​ម៉ូតូ​មេកា​ឈ្មោះ កោ ហាក់ អាយុ​៦៣ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មុខរបរ​ជា​មេការ​រង​ក្នុង​ការដ្ឋាន​កាយ​ដី​មួយកន្លែង​ស្ថិតនៅក្នុង ភូមិ​ត្រាំ​ង​ឈូក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ឈូក ខេត្តកំពត ។ ចំណែក​ម៉ូតូ​ដែល​រូបគេ​លួច​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០០៧ ពណ៌​ខ្មៅ ស្លាក់​លេខ​កំពត 1A-9826 ជិះ​មក​ភ្នំពេញ​តាំងពី​ខែកក្កដា ឆ្នាំ​២០១៣ មូលហេតុ​ដោយសារ​មេកា​មិន​ព្រម​បើក​លុយ​អោយ​។
​តាម សំដី​ឈ្មោះ កោ ហាក់ បានអោយដឹងថា រូបគាត់​និង​មេកា​ដែលមាន​ឈ្មោះ ថា សុភា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ស្នាក់​នៅក្នុង​ការដ្ឋាន  គឺ​ពួកគាត់​ទាំងពីរ​នាក់​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​របស់​ជនជាតិ វៀតណាម ។ ការដែល​រូបគេ​លួច​ម៉ូតូ​ដោយសារ​ខឹង​នឹង​មេការ​មិន​ព្រម​បើក​ប្រាក់ខែ អោយ និង​មិន​ព្រម​ចែក​លុយ​ថ្លៃ​ជួល​រថយន្ត​នឹង​គ្រឿងចក្រ​ដែល​ជួល​អោយ​ក្រុម ហ៊ុន ។​
​ចំណែក ឈ្មោះ ថា សុភា បាន​ប្រាប់ថា មិនមែន​លោក​មិន​ចង់​បើកប្រាក់​ខែ​អោយ​នោះ​ប៉ុន្តែ​ក្នុងពេលនោះ​ក្រុម ហ៊ុន​កំពុងមាន​បញ្ហា ដូច្នេះ​ក៏​យឺតយ៉ាវ​ក្នុង​ការបើក​ប្រាក់ខែ ក៏ប៉ុន្តែ​ឈ្មោះ កោ ហាក់ មិនមែន​ខឹង​គាត់​រឿង​ប្រាក់ខែ​ទេ គឺ​ខឹង​ពី​រឿង​មិន​ព្រម​ចែក​លុយ​ថ្លៃ​ជួល​រថយន្ត​និង ថ្លៃ​ជួល​គ្រឿងចក្រ ។ រឿង​នោះ​មិនមែនជា​ការរកស៊ី​ជាមួយគ្នា​ទេ គឺ​គ្រាន់តែ​ឈ្មោះ កោ ហាក់ ជា​អ្នក​ណែនាំ រក​គ្រឿងចក្រ និង​រថយន្ត​តែប៉ុណ្ណោះ ហើយ​មិនបាន​និយាយ​ពី​តម្លៃ​អ្វី​នោះទេ គឺ​គាត់​គ្រាន់តែ​ណែនាំ​។  រហូតដល់​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ បងប្អូន​របស់គាត់​បា​ន​ឃើញ​ម៉ូតូ នោះ​ហើយ​បាន​ទៅប្រាប់​ដល់​សមត្ថកិច្ច ប៉ុស្តិ៍​មនោ​រម្យ​ដើម្បី​ឃាត់​យកមក​សាកសួរ​។
​សមត្ថ កិច្ច​បាន​ឲ្យ​ដឹងថា ដោយ​ឈ្មោះ កោ ហាក់ ដឹងថា​ខ្លួនឯង​ខុស​ក៏​សុខចិត្ត ទទួលកំហុស ហើយ​ឈ្មោះ ថា សុភា មិន​ចង់បាន​អ្វី​ទេ គឹ​គ្រាន់តែ​អោយឈ្មោះ កោ ហាក់ សុំទោស​ដល់​ខ្លួន​តែប៉ុណ្ណោះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya