កំពង់ធំ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៦ បណ្តាលមកពី រថយន្តក្រុងរបស់ក្រុមហ៊ុន អូឡាំពិក អ៊ិចប្រេស ដឹកជញ្ជូនអ្នកដំណើរ បានព្រលះយ៉ាងពេញទំហឹង មកលើម៉ូតូកង់បី បណ្តាលអោយមានមនុស្សរបួសបាក់ជើងទាំងពីម្នាក់ និង២អ្នករងរបួសស្រលាល កាលពីវេលាម៉ោងប្រមាណ ១១.៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៣។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅចំនុច ភូមិ ត្រពាំងឈុក ឃុំ បឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ មូល ផានិត ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិទោង ឃុំស្រឡៅ ស្រុកបារាយណ៍ បានទទួលរងរបួសធ្ងន់ ទី២ ឈ្មោះ ទឹម ម៉ាច ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា តាមប្រភពពត៌មាន ពីប្រពន្ឋជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ពីនាក់ប្អូនថ្លៃបាននាំគ្នា មកទិញគោយន្តកន្ត្រៃ ឃុំកំពង់ថ្មពីក្រុមហ៊ុន តាន់ឡុងជា ហើយម្ចាស់ក្រុមហ៊ុនបាន ឲ្យឈ្មោះ ថន ជាអ្នកបើកបរម៉ូតូកង់បី ដឹកគោយន្តទៅផ្ទះជនរងគ្រោះ ។
តាមប្រភពពត៌មាន អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅពេលកើតហេតុ បានបើកម៉ូតូកង់បី មកដល់ចំនុចកើតហេតុ ក៏ប្រទះរថយន្តក្រុងពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-6501 របស់ក្រុមហ៊ុន អូឡាំពិក អ៊ិចប្រេស ដឹកជញ្ជូនអ្នកដំណើរ ខណៈពេលដែលបើកបរបញ្ជ្រាស់ទិសគ្នា ពីទិសខាងជើងទៅទិសខាងត្បូង ក៏បណ្តាល មានគ្រោះថ្នាក់កើតឡើង បណ្តាលមករថយន្តក្រុងខាងលើ បើកបរក្នុងល្បឿនលឿន ហើយគេចក្រឡុករថយន្ត ជ្រុលមកបុកជាមួយ ម៉ូតូកង់បី ផ្នែកខាងឆ្វេង ហើយរ៉េចង្កូតធ្លាក់ផ្លូវទៅខាងស្តាំវិញ ។ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក តែដោយសារអាការៈរបស់ជនរងគ្រោះ ធ្ងន់ធ្ងរពេក ក៏ត្រូវបានគ្រូពេទ្យ ជួយសង្គ្រោះបឋម ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តកំពង់ធំ ។ ចំពោះរថយន្ត និងម៉ូតូកង់បី ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។ចំណែកអ្នកធ្វើដំណើរតាមរថយន្តក្រុង ពុំរថយន្តណាមក សាង ដោយសារក្រោយពេលកើតហេតុ តៃកុងរថយន្ត ដាក់មេប្រូចបាត់ស្រមោល ដោយគ្មានភាពទទួលខុសត្រូវ មកលើអ្នកដំណើរ បណ្តាលឲ្យអ្នកដំណើររប៉ាត់រប៉ាយ រករថយន្តជិះ
ដោយខ្លួនឯង។
គួររំលឹកផងដែរថា អត្តសញ្ញាណរថយន្តក្រុងរបស់ក្រុមអូឡាំពិក អ៊ិចប្រេស ដឹកជញ្ជូនអ្នកដំណើរ តាមរយះសំបុត្រ របស់អ្នកធ្វើដំណើរ ជាហេតុធ្វើឲ្យមានការ រិះគន់ពីមហាជនថា រថយន្តក្រុងនេះ ពុំមានបិតផ្លាកយីហោក្រុមហ៊ុន ពុំមាន លេខសម្គាល់រថយន្តនិងបញ្ជាក់ពីទីតាំងក្រុមហ៊ុនពិតប្រាកដ ក្នុងនោះដែរប្រជាពលរដ្ឋ បានសំណូមពរ ដល់
រាជរដ្ឋា ភិបាលជួយពិនិត្យ ការគ្រប់គ្រងការធ្វើអជីវកម្ម និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ឲ្យបានច្បាស់លាស់ ចៀវវាងការគ្រោះថ្នាក់ ឬបាត់ បង់ជីវិតដោយអាសារបង់ ដោយកន្លងមកមានរថយន្តក្រុង ជាច្រើនមិនមានក្រុមហ៊ុនច្បាស់លាស់ ជាក់ស្តែងដូចក្រុមហ៊ុននេះជាដើម ៕ ដោយ អ៊ុងសំអាត
» ព័ត៌មានជាតិ » រថយន្តក្រុងដឹកអ្នកដំណើរពន្លះម៉ូតូកង់បី របួសធ្ងន់១ស្រាល២នាក់