បន្ទាយមានជ័យ៖ ក្រុមចោរឆ្លងដែនលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួនពីរនាក់ ត្រូវកម្លាំង អាវុធហត្ថក្រុង ប៉ោយប៉ែត ចាប់ខ្លួនបានភ្លាមៗកាលពីល្ងាច ថ្ងៃទី១៨ ខែ វិឆ្ឆិកា ឆ្នាំ២០១៣នៅចំនុច ផ្សាររ៉ា ក្នុងភូមិក្បាលកោះ សង្កាត់ និងក្រុងប៉ោយប៉ែតបន្ទាប់ពីពួកគេ ឆ្លងដែន កម្ពុជា ថៃ ចូលទៅលួចខោអាវកីឡា ពីតូបអាជីវករខ្មែរម្នាក់ អស់ចំនួន៦០០កំប្លេ សរុបជាទឹកប្រាក់ ចំនួន៦០០០០បាត ប្រាក់ថៃ ប្រហែល ពីរពាន់ដុល្លាអាមេរិក ។
មុននិងឈានដល់ការចាប់ ជនសង្ស័យ ទាំងពីរនាក់ខាងលើ គឺយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ម្នាក់ឈ្មោះ មិត្ត សុភាព ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិបាលលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត មុខរបរលក់ដូរ នៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ។ជនសង្ស័យ ជាចោរទីមួយមានឈ្មោះ អៀម អូន ហៅថា ភេទប្រុសអាយុ៣៤ ឆ្នាំនិងទីពីរ ឈ្មោះ ធឿន ង៉េវ ភេទប្រុស អាយុ ១៩ឆ្នាំអ្នកទាំងពីរ រស់នៅក្រុងប៉ោយប៉ែត។
ដោយករណីមួយទៀត ជាអំពើហឹង្សាសាហាវយង់ខ្នង ដែលប្រព្រិត្តដោយជន ប្រមឹក ទំនើងមួយក្រុម ខណះដែលលែបខាយពាក្យសម្តី លើប្រពន្ឋគេមិនបានសម្រេច ក៏ប្រើអំពើហឹង្សា យ៉ាងកំរោលទៅលើជនរងគ្រោះម្នាក់ យ៉ាងព្រៃផ្សៃកាលពីថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០១៣។
ជនរងគ្រោះមានឈ្មោះ មឿន វ៉ាន់ទី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប្រជាធម្ម សង្កាត់និងក្រុងប៉ោយប៉ែត ចំណែកជនដៃដល់ ប្រព្រិត្តបទល្មើស មានឈ្មោះ សែ សុភាវង្ស ភេទប្រុស អាយុ២៧ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិប៉ោយប៉ែត ក្រុងប៉ោប៉ែត ។
មុនពេលកើតហេតុគឺនៅយប់ថ្ងៃទី១៧ វិឆ្ឆិកា ជនរងគ្រោះ បានទីទទួលប្រពន្ឋ ចេញមក ពីធ្ចើការលុះ ធ្វើដំណើមកដល់ ចំនុចផ្ទះសំណាក់ ផ្កាយបី ស្រាប់តែជួបនិង ក្រុមជនដៃដល់ កំពុងនាំគ្នាផឹកស្រា គ្រានោះ ជនដៃដល់បានលែបខាយពាក្យសម្តី ទៅប្រពន្ឋជនរងគ្រោះ ព្រមទាំងហៅជនរងគ្រោះអោយផឹកស្រាទៀតផង ។
ដោយហេតុតែជាមនុស្ស ពុំដែលស្គាល់គ្នា ជនរងគ្រោះពុំហ៊ានផឹកជាស្រាជាមួយទេ និងមិនហ៊ានឆ្លើយតបទៀតផង ធ្វើអោយក្រុមជនដៃដល់ ខឹងសម្បានិងជនរងគ្រោះថា ជាមនុស្សឌឺ ហើយក៏នាំគ្នាជិះម៉ូតូ កាន់ដាវសាំម៉ូរ៉ៃ និងដំបងទីប វាយនិងកាប់ជនរងគ្រោះបែក លលាក្បាលសន្លប់នៅនិងកន្លែង។
ឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងបីនាក់ បានសារភាពថា ពួកគេពិតជាបានប្រព្រិត្ត ដូចជាការរៀបរាប់ខាងលើពិតប្រាកដមែន ពីរនាក់ជាចោរឆ្លងដែន លួចគាស់ទ្រព្យសម្បត្តិគេ និងម្នាក់ទៀត គឺជាជនទំនើងប្រើហឹង្សា ។ យោងលើចម្លើយសារភាព ក្រុមចោរទាំងពីរនិងជនទំនើងខាងលើត្រូវ សមត្ថកិច្ច ចោទប្រកាន់ពីបទ
(លួចមានស្ថានទំងន់ទោស) និងម្នាក់ទៀតត្រូវ ពីបទ(ប្រព្រិត្តអំពើហឹង្សាដោយចេតនា មានស្ថានទំងន់ទោស)រួចហើយកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការ កងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ៖ខៀវ បូរី
» ព័ត៌មានជាតិ » មេចោរឆ្លងដែនចំនួនពីរនាក់ និងជនដៃដល់ប្រព្រិត្តអំពើហឹង្សាម្នាក់ ត្រូវកម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួន