ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ធ្លាយ​រូបភាព​សិច​របស់​ព្រះសង្ឃ​ខ្មែរ រួមរ័ក​ជាមួយ​ស្ត្រី​ម្នាក់​ក្នុង​វត្ត​

ធ្លាយ​រូបភាព​សិច​របស់​ព្រះសង្ឃ​ខ្មែរ រួមរ័ក​ជាមួយ​ស្ត្រី​ម្នាក់​ក្នុង​វត្ត​

​ភ្នំពេញ​៖  ព្រះសង្ឃ​ព្រះនាម ញ៉ែម គីម​តេង (Nhem Kimteng) ព្រះ​រាជាគណៈ​ថ្នាក់​ត្រី និង​ជាទី​ប្រឹក្សា​សម្តេចព្រះសង្ឃរាជ បែប​ជា​លួច​រួមរ័ក (​រួម​មេ​ធុន​) ជាមួយ​ស្ត្រី​ម្នាក់ ឈ្មោះ ម៉ា​យ៉ា (Maya Men) ។ រឿងរ៉ាវ​ដ៏​ស្មោកគ្រោក​មួយ បានកើត​ឡើង​នៅ​វត្ដ​មួយ​ឈ្មោះ Trairatanaram ក្នុង​រដ្ឋ Massachusetts សហរដ្ឋអាមេរិក​។​
​ព្រះសង្ឃ​ត្រូវបាន បងប្អូន​ប្រជាពលរដ្ឋ​ខែ្មរ គោរព​ប្រតិបត្តិ​តាម​ព្រះពុទ្ធសាសនា និង​ប្រកាន់ខ្ជាប់​នូវ​ព្រះធម៌ ប៉ុន្តែ​បែរជា​ប្រព្រឹត្តិ​រឿង​មិន​គប្បី រឿង​ស្មោកគ្រោក​ទៅវិញ វា​ជាការ​វាយ​បន្ថោក តម្លៃ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ។​
​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាងលើ​នោះ ត្រូវបាន​ប្រភព​គួរអោយ​ទុកចិត្ត ថ្លែងអោយដឹងថា ការ​បែកធ្លាយ​ដោយសារ​បុរស​ម្នាក់ទៀត មាន​ភាព​ច្រណែន និង​ស្អប់ ព្រះសង្ឃ ញ៉ែម គីម​តេង បានរៀបចំ​ដាក់​កាមេរ៉ា ដើម្បី​ថត​សកម្មភាព​លួច​រួមរ័ក ហើយ​តាម​ការបញ្ជាក់​បន្ថែមថា បុរស​ដែល​រៀបចំ​ផែនការ ដាក់​កាមេរ៉ា​ថត​នោះ ក៏​ធ្លាប់មាន​រួមរ័ក ជាមួយ​នារី​ម្នាក់​នោះ​ផងដែរ ។​
​កន្លងមក​ស្ត្រី​ឈ្មោះ ម៉ា​យ៉ា នៅក្នុង​វិ​ដេ​អូ​នោះ បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ លើ​បុរស ៥​នាក់ ពីបទ​លួច​ផ្សព្វផ្សាយ​វិ​ដេ​អូ អាសអាភាស​របស់ខ្លួន​ជាមួយ ព្រះសង្ឃ​មាន​ព្រះនាម ព្រះ​សុមេធ​វង្ស បណ្ឌិត ញ៉ែម គីម​តេង ព្រះ​រាជាគណៈ​ថ្នាក់​ត្រី និង​ជាទី​ប្រឹក្សា​សម្តេចព្រះសង្ឃរាជ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya