ភ្នំពេញ: ដំដាំដើមចំប៉ីកំពុងមានទីផ្សា និងជួយផ្លាស់ប្តីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តកំពង់ចាម ក្រចេះ តំបន់ដីក្រហមមួយចំនួនអោយមានជីវភាពកាន់តែប្រសើឡើង បន្ទាប់ពីមានក្រុមហ៊ុនបរទេសមួយបានធ្វើសកម្មភាពប្រមូល ទិញផលិតផលផ្កាចំប៉ី។ ផ្ទៃរាប់សិបហិកតាបានប្រែក្លាយទៅជាសួននៃដើម ផ្កាចំប៉ី។
បច្ចុប្បន្ន មានក្រុមហ៊ុនចិនបានមកសាងសង់ឃ្លាំងសម្រាប់ស្តុកផ្កាចំប៉ីដែលគេ ប្រមូលទិញបានរាប់រយតោនក្នុងមួយឆ្នាំៗនៅក្នុងខេត្តកំពង់ចាម។ ផ្កាចំប៉ីក្រៅពីពណ៌ស មានទម្ងន់ធ្ងន់ដោយសារស្រទាបផ្ការបស់វាក្រាស់។
កសិករម្នាក់ នៅក្នុងឃុំទួលទ្រា ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ កសិករនោះបានបញ្ជាក់ថា ខេត្តកំពង់ចាមជាខេត្តដែលមានដាំដើមចំប៉ីច្រើនជាយូរមកហើយ។ ប៉ុន្តែ ពីមុននេះដើមចំប៉ីនេះគេគ្រាន់តែដាំសម្រាប់លម្អតាមផ្ទះនិងលក់ ដើមតែប៉ុណ្ណោះ។កសិករនោះបន្តថាប៉ុន្តែឥឡូវប្រែប្រួលហើយ។ ដើមចំប៉ី ត្រូវបានគេនាំគ្នាដើម្បីលក់ដូរពិសេសគឺផ្ការបស់វា។បច្ចុប្បន្ន ផ្កាចំប៉ីក្រៀមមួយគីឡូក្រាមអាចលក់បានតម្លៃ១០ដុល្លារអាមេរិក។ ការប្រមូលទិញផ្កាចំប៉ីលក្ខណៈទ្រង់ទ្រាយធំទើបតែមានប៉ុន្មានឆ្នាំ ចុងក្រោយនេះ ទេ។ ផលិតផលនេះត្រូវបានគេអះអាងថា សម្រាប់នាំយកទៅលក់បន្តទៅបរទេស។
តាមការបញ្ជាក់របស់អ្នកដាំដើមចំប៉ីបានឲ្យដឹងថាផ្កាចំប៉ីក្រៀម នៅក្នុងរដូវវស្សាមិនសូវមានច្រើនទេ។ ដូចនេះ សកម្មភាពទិញក៏តិចតួចដែរ។បើមានវិញក៏មានតែឈ្មួញក្នុងមូលដ្ឋាន ប្រមូលទិញស្តុកទុកតែប៉ុណ្ណោះដោយមួយគីឡូក្រាមតែ៥ដុល្លារទេ។ ប៉ុន្តែនៅរដូវប្រាំងដែលមានផ្កាចំប៉ីច្រើននៅគ្រប់ទីកន្លែង តម្លៃរបស់វាឡើងដល់១០ដុល្លារវិញ។
នៅឯស្រុកស្នួលខេត្តក្រចេះវិញនាពេលនេះក៏មានចលនាដាំដើមចំប៉ីជា ចម្ការធំៗដោយចម្ការនីមួយៗមានផ្ទៃដីពីពីររយទៅបីរយហិកតាសម្រាប់ យកផ្កាលក់បន្ទាប់ពីមានការធានាប្រមូលទិញពីក្រុមហ៊ុនចិនរួចមក។
លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាមបាននិយាយឲ្យដឹងថា ដំណាំផ្កាចំប៉ីមានដាំច្រើនដល់រាប់រយ ហិកតានៅក្នុងខេត្តគំពង់ចាម។ ក្រៅពីសម្រាប់លម្អតាមផ្ទះគេដាំ សម្រាប់យកផ្កាលក់។ពេលនេះមន្ទីរកំពុងតែធ្វើបច្ចុប្បន្នភាពលើដំណាំ នេះដើម្បីឲ្យដឹងចំនួនជាក់លាក់ពីព្រោះកន្លងមកមិនដែលបានធ្វើសម្រង់ ស្ថិតិទេ៕
» សេដ្ឋកិច្ច » ផ្កាចំប៉ីក្រៀមកំពុងមានទីផ្សារនៅកម្ពុជា ១គីឡូក្រាមតម្លៃ១០ ដុល្លារ