ភ្នំពេញ ៖ នារីម្នាក់ត្រូវត្រូវក្រុមចោរប្លន់ ២នាក់ ជិះម៉ូតូស៊េរីទំនើបមួយគ្រឿង និងមានដាវសាំម៉ូរ៉ៃ មួយដើម ធ្វើសកម្មភាពប្លន់យកម៉ូតូស្តុបពីមួយគ្រឿង បានសម្រេច នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវលេខ៩៧ A ក្រុមទី៣១ ភូមិ៥ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន ខណៈដែលនារីរូបនោះ ជិះម៉ូតូត្រឡប់ពីធ្វើការមកដល់ មុខផ្ទះ ។កាលពីវេលាម៉ោង ២ និង៥០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ក្មេងស្រីនារីរងគ្រោះខាងលើឈ្មោះ យ៉ន ស្រីលាក់ អាយុ២៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ខាងលើ ហើយនៅមុនពេលកើតហេតុ នាងបានចេញពីធ្វើការនៅម្តុំគិរីរម្យ និងជិះម៉ូតូស្កូបពីមួយគ្រឿង ពណ៌ផ្កាឈូក មិនចាំស្លាកលេខ លុះមកដល់ចំណុចមុខផ្ទះ កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យពីរ នាក់ជិះម៉ូតូសេ១១០មួយគ្រឿង ជិះតាមរូបនាងពីក្រោយ ខណៈនាងជិះដល់ចំណុចមុខផ្ទះ ក៏ត្រូវក្រុមជន សង្ស័យមកឈប់ពីមុខនាង នឹងយកដាវសាំម៉ូរៃ មកភ្ជង់ និងប្លន់ដណ្តើមយកម៉ូតូស្តុបពី ពីនាង បានសម្រេច រួចពួកគេជិះម៉ូតូរត់គេចខ្លួនបាត់អស់តែម្តងទៅ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងបានយកនារី រងគ្រោះទៅទីស្នាក់ការប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីដាក់ពាក្យបណ្តឹង ៕