បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី១៩ វិច្ឆិកា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
ក្មេងស្រីរងគ្រោះឈ្មោះ រុន ដាណេ អាយុ ៣ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ដោយនាងមានរបួស ២កន្លែង គឺ ១កន្លែង ចំក្បាលខាងឆ្វេងដេរ ១២ថ្នេរ និងបាក់ភ្លៅខាងឆ្វេង ត្រូវម្ដាយឪពុករបស់នាងនាំយកទៅគ្លីនិកឯកជនដោយខ្លួនឯង។ ចំណែករថយន្តបង្កម៉ាកគៀចង្កូតឆ្វេង ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ព.០២៨៩ ភព៣ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុបានគេចខ្លួនបាត់៕