ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បបួល​ផឹកស្រា​ជាមួយ គេ​មិន​ផឹក យក​ដាវ​សា​ម៉ូ​រ៉ៃ ដេញ​កាប់ ​

បបួល​ផឹកស្រា​ជាមួយ គេ​មិន​ផឹក យក​ដាវ​សា​ម៉ូ​រ៉ៃ ដេញ​កាប់ ​

បន្ទាយមានជ័យ​៖ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ ចំណុច​ផ្ទះសំណាក់​បក្សី​ចាំ​ក្រុង ក្នុងភូមិ​អូរជ្រៅ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយ​ប៉េ​ត ខេត្តបន្ទាយមានជ័យ  ក្រោយពី​ធ្វើ​សកម្មភាព យក​បំពង់​ទីប និង​ដាវ​សា​ម៉ូតូ​រ៉ៃ​ដេញ​វាយ និង​កាប់​ពលរដ្ឋ​ម្នាក់ បណ្តាល​ឲ្យ​របួសធ្ងន់ ព្រោះតែ​រឿង​ហៅ​គេ​ឲ្យ​ផឹក​ជាមួយ គេ​មិន​ព្រម
​ផឹក ថា​គេ​ឈ្លើយ មើលងាយ ខ្លួន​។​
​លោក ហម ម៉ុ​ត មេបញ្ជាការ អ​.​ហ ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ​ថា ជនសង្ស័យ​មានឈ្មោះ សែ សុភា​វង្ស ភេទ ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ ប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខ​របរ​មិន​ពិតប្រាកដ​។ រីឯ​ជនរងគ្រោះ​មាន ឈ្មោះ មឿ​ន វ៉ា​ន់ទី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​
​ក្រោយពី​បើក​ការស្រាវជ្រាវ ក៏​ឈានដល់​ការចាប់ខ្លួន ជនសង្ស័យ​បាន​ម្នាក់ នៅលើផ្ទះ​សំណាក់​បក្សី​ចាំ​ក្រុង ខណៈដែល​គេ​កំពុង​លាក់ខ្លួន ពួន អាត្មា​ក្នុង​បន្ទប់​លេខ​១១ ។ ក្រោយ​សួរនាំ ជនសង្ស័យ​ត្រូវបាន កសាង​សំណុំ រឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya