ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ប៉ង​ ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ ​

បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ប៉ង​ ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ ​

បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ កម្លាំង នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ អនីតិជន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលា ដំបូង​ខេត្ដ​ដើម្បី​សាកសួរ តែ​ជនសង្ស័យ បាន​ស្រែក​ឡូឡា​បញ្ចេញ​អាកប្បកិរិយា  ច្រងេងច្រងាង ទើបត្រូវ​តុលាការ​ឱ្យ  នគរបាល​នាំ​ជនសង្ស័យ​មក​អង្គុយ​នៅ  អគា​ជាន់​ក្រោម ។ ខ ណៈ​នាំ​ជនសង្ស័យ ចុះមក​ដល់​អគារ​ជាន់​ខាងក្រោម​ដោយ មិនបាន​ប្រយ័ត្ន ជនសង្ស័យ​ក៏​រត់គេច ខ្លួន​រហូតដល់​មុខ​ផ្សារ​បុរី​ថ្មី ស្ថិតក្នុង ភូមិ​កម្មករ ទើបត្រូវ​មន្ដ្រី​យោធា​ម្នាក់ ចុះ​ពីលើ​រថយន្ដ​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​វិញ ។​
​គួររំលឹកថា កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ជនសង្ស័យ​ឈ្មោះ យក់ សុន អាយុ​៥១​ឆ្នាំ រស់នៅក្នុង​ភូមិ​កម្មក​រ សង្កាត់​ស្វាយ ក្រុង​-​ខេ ត្ដ​បាត់ដំបង បាន​ប្រើ​កាំបិត ចុង​ស្រួច​និង​អំបែង​ដប​ដេញ​ចាក់​ប្រពន្ធ គ្រា​ដែល​ប្រពន្ធ​បាន​ទៅ​ហៅ​ឱ្យមក​ជួយ មើល​កូន​ដើម្បី​មាន​ពេល​ដាំ​ស្ល ។​
​បើ តាម​សម្ដី​ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ ឈឿន កំសត់ អាយុ​៣១​ឆ្នាំ បាន ឱ្យដឹងថា មុនពេល​កើតហេតុ ប្ដី​របស់ គាត់​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​ឈ្មោះ ឡាប ខាងក្រោយ​ក្លិប​ជ័យជំនះ ។ ព្រោះតែ​បាត់  ប្ដី​យូរ​មិនឃើញ​មក​ផ្ទះ ហើយ​កូនតូច​ក៏ យំ​ខ្លាំង​រូបគាត់​ក៏បាន​ដើរទៅ​ហៅ​ប្ដី ។ ពេល ទៅដល់​ស្រាប់តែ ប្ដី​ទាញ​កាំបិត​ចុង ស្រួច​និង​អំបែង​ដប​ដេញ
​ចាក់​ក្នុង​សភាព ស្រវឹងស្រា​ដាប​តែ​សំណាង​បាន​អ្នកភូមិ ជួយ​ចាប់​និង​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya