ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ​ពីក្រោយ ​បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់​របួសធ្ងន់​ស្រាល​ ​

ឡាន​បុក​ម៉ូតូ​ពីក្រោយ ​បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់​របួសធ្ងន់​ស្រាល​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ  បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាកវីវ៉ាស៊េរី​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1C-8937 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ប្តី​ឈ្មោះ អាន ជា អាយុ​៣១​ឆ្នាំ ជា​អ្នកបើក​និង​ប្រពន្ធ​ជិះ​ពីក្រោយ​ឈ្មោះ ជួន សៀ អាយុ​៣២​ឆ្នាំ ទាំង​២​នាក់ ជា​កម្មករ​រោងចក្រស្នាក់នៅ​ផ្ទះជួល ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​គេ​នៅ​មិនទាន់​ដឹងថា រថយន្ត​បង្កហេតុ​ជា​រថយន្ត​របស់​ក្រុមហ៊ុន ឬ​ជា​កម្មសិទ្ធិ​របស់​អ្នកណា​នោះទេ ដែល​ករណីនេះ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​មានសង្ឃឹម​ថា សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​មក​ដោះស្រាយ​តាមច្បាប់​ជាមិន​ខាន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya