ពោធិសាត់ ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើបន្ទាត់ផ្លូវ ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីម៉ែត្រ លេខ១៥៦-១៥៧ ភូមិទទឹង ឃុំអន្លង់ ត្នោត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ឯអ្នកបើកបរបង្ករត់គេចខ្លួនបាត់។
មនុស្សវ័យកណ្ដាល និងកុមារា-កុមារី៥នាក់ រួមជាមួយនឹង ម៉ូតូ២គ្រឿង បានជួបឧប្បត្ដិហេតុគ្រោះ ថ្នាក់ចរាចរណ៍ដ៏រន្ធត់មិនគួរឱ្យជឿមួយ បានកើតឡើងធ្វើឱ្យក្រុមគ្រួសាររងគ្រោះឈរខាងក្រៅរថយន្ដធុនធំ ស្រែកយ៉ាង ទ្រហឹង។ ខណៈដែលរថយន្ដយីឌុបកង់១២ បើកកៀរហើយបុកពីក្រោយម៉ូតូ២គ្រឿងបន្ដបន្ទាប់គ្មាបណ្ដាលឱ្យម៉ូតូ ដែលបុក
រមួលជាមួយមនុស្សជិះគ្នា៤នាក់អូស ជាង៣០ម៉ែត្រចូលខាងក្រោមរថយន្ដ បាត់។ តែអ្នកទាំងអស់គ្នាពេលជួប ឧប្បត្ដិហេតុក្នុងមួយលានគ្រោះថ្នាក់បែប នេះ បែរជាមានសំណាងមួយកើតឡើង ដោយបានម៉ូតូកល់ក្រោមរថយន្ដគ្រាន តែរបួសស្រាល និងធ្ងន់ប៉ុណ្ណោះ។
ខណៈក្រុម គ្រួសារជនរងគ្រោះនិងអ្នកភូមិឃើញក្នុងមួយលានគ្រោះថ្នាក់ជួប សំណាងមួយបែបនេះ ក៏នាំគ្នាសើចទាំង ទឹកភ្នែក។ អ្នកខ្លះគក់ទ្រូង ព្រោះពួកគេ អត់ដែលជួបករណីរន្ធត់បែបនេះ បែរជា នៅរស់ដូច្នោះសោះ៕ សំអាត