ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជិត​ដល់​ថ្ងៃ​ចូល​រោងការ បបួល​មិ​ត្ដ​ភក្ដិ​ទៅរក​អុស​ ត្រូវ​ឡាន​បុក​ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​ ​

ជិត​ដល់​ថ្ងៃ​ចូល​រោងការ បបួល​មិ​ត្ដ​ភក្ដិ​ទៅរក​អុស​ ត្រូវ​ឡាន​បុក​ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​ ​

កំពង់ធំ ៖ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ បាន​បបួល​មិ​ត្ដ​ភក្ដិ ទៅរក​អុស​ក៏​ជួប​រឿង​អកុសល​ត្រូវ​រថយន្ដបុក​ស្លាប់​២​នាក់ និង​ម្នាក់ទៀត​របួសធ្ងន់​សន្ល​ប់​រដូករណែល​ក្នុង​ថ្លុកឈាម យ៉ាង​អាណោចអាធ័ម​នៅតាម​ផ្លូវជាតិ លេខ​៦២ ពី​ខេត្ដ​កំពង់ធំ ទៅ​ខេត្ដ​ព្រះ វិហារ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាល ពី​វេលា​ម៉ោង ១៨​និង​២៥​នាទី​យប់ ថ្ងៃទី​១៥
ខែវិច្ឆិកា ឆ្នាំ​២០១៣ ត្រង់​ភូមិ​ជំទប់ ឃុំ​ជៃ ស្រុក​កំពង់ស្វាយ ខេត្ដ​កំពង់ធំ​។​
សមត្ថកិច្ច​នគរបាល​ដែល ចុះទៅ​ធ្វើ អន្ដរាគមន៍​បានឱ្យដឹងថា សាកសព បុរស​២​នាក់​ត្រូវ​រថយន្ដបុក និង​កិន​ខ្ទេច ក្បាល​ធ្លាយ​ខួរ​រាយប៉ាយ​ពេញ​ផ្លូវ និង​អ្នក របួស​សន្លប់​ក្នុង​ថ្លុកឈាម ដោយ​គេ​រក ឃើញ​ម៉ូតូ​ម៉ាកវ៉េវ​អាល់​ហ្វា​ពណ៌​ក្រហម មួយគ្រឿង​ជា​របស់​ជនរងគ្រោះ​និង​ឃើញ អំបែង​ចង្កៀង​ម៉ូតូ​ផងដែរ​។​
យុវជន​រងគ្រោះ​រួមមាន​ឈ្មោះ ទីន សុថា​ន អាយុ​១៨ ឆ្នាំ​បាន​ស្លាប់ ជា​បើក​ម៉ូតូ និង​អ្នកជិះ​ពីក្រោយ​២​នាក់​ទៀត ឈ្មោះ អេ​ន អ៊ី អាយុ​១៦​ឆ្នាំ បាន​ស្លាប់​អ្នក​ទាំង​២ នៅ​ភូមិ​សំពុង ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ ។ ចំណែក​យុវ ជន​រងរបួស​ធ្ងន់ នៅ​មិនទាន់​ស្គាល់​អត្ដ សញ្ញាណ​នៅឡើយ​ទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya