ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ស្ត្រី ង៉ោ គឹម​ឡុង ហៅ​ចែ ហួង ជា​អ្នកម៉ៅការ​ទិញ​ឈើមូល ស្រុក​វាលវែង?​  ||     វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||   

» Breaking News, ព័ត៌មានជាតិ » បទល្មើស​នេសាទ​នេះ ប្រហែលមានអ្នករត់ការខ្ទង់ម៉ឺនដុល្លារ ពុំមាន​ការបង្ក្រាប

បទល្មើស​នេសាទ​នេះ ប្រហែលមានអ្នករត់ការខ្ទង់ម៉ឺនដុល្លារ ពុំមាន​ការបង្ក្រាប

ខេត្តកំពង់ឆ្នាំង ៖ សកម្មភាព​នៃ​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន យ៉ាង​ពេញបន្ទុក​មន្ត្រី​ជំនាញ​អត់​បង្ក្រាប​ព្រោះ​ជា​ឆ្នាំងបាយ យោង​ច្បាប់ ស្តីពី​ជលផល ជំពូក​ទី ៥ មាត្រា ២០ ចំណុច ១ ចំណុច ២ ច​ណុ​ច ៣ ចំណុច ៨ ការការពារ​និង​អភិរក្ស​ជលផល ហាមឃាត់​ដាច់ខាត ចំពោះ ការធ្វើ​នេសាទ​គ្រប់​ប្រភេទ​នៅក្នុង​ដែន​នេសាទ​ដោយ​ប្រើ​ឧបករណ៍ ១ ឧបករណ៍​ឆក់ គ្រឿងផ្ទុះ និង​សារធាតុពុល​គ្រប់​ប្រភេទ ។ ២ ឧបករណ៍​បូម​បាច​ពង្រីង​ផ្នែក​ណាមួយ នៃ​ដែន​នេសាទ ដែល​បង្ក មហន្តរាយ​ដល់​ធន់​ធាន​ជលផល។ ៣ ការដាក់​សម្រាស់ ឬ មធ្យោបាយ​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​ត្រី ឬ វា​រី សត្វ​កុំ ។ ៨ អួន​អូស​គូ ឬ អួន​ហ៊ុម រួមផ្សំ ភ្លើង​ដែល​ធ្វើ​ឲ្យ ត្រី ឬ វា​រី​សត្វ​កុំ ។

សូម​ក្រឡេកមើល​ពួកក្រុម​ប្រព្រឹត្ត​បទ ល្មើស​នេសាទ​ធ្វើ​សកម្មភាព ដាក់​សម្រាស់​ហ៊ុមព័ទ្ធ​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ លោក សោម ភិ​រុណ នាយ​ខ័​ណ្ឌ​ជលផល​ខេត្ត លោក ម៉ប់ សា​មុន នាយរង​ខ័​ណ្ឌ លោក តាត សេង​ហាក់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​បទល្មើស​ជលផល កំពង់តែ អនុវត្ត​ផ្ទុយ និង បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន ដាក់ចេញ​កន្លង​មកជា​បន្តបន្ទាប់​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្នុង​ខេត្ត កំពង់ឆ្នាំង ទប់ស្កាត់​និង​បង្ក្រាប រាល់​បទល្មើស​នេសាទ ដែល​កើត​មាននៅ លើ​ទឹកដី​របស់ខ្លួន​គ្រប់គ្រង ។

ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ពួកគាត់​រស់នៅក្នុង​ខេត្ត​ឆ្នាំង បាន​រិះគន់ចំៗ ទៅលើ លោក សោម ភិ​រុណ លោក ម៉ប់ សា​មុន លោក តាត សេង​ហាក់ នៅតែ​ធូរ​លុង គ្មាន ឆន្ទៈ ក្នុងការ​អនុវត្ត​ច្បាប់ ផ្គើន និង អនុសាសន៍ របស់ សម្តេច ដែល​បាន​ដាក់ចេញ ៩ ចំណុច ឲ្យ​មន្ត្រី​ជំ នា​ញ​ក្រោម​ឱវាទ​អនុវត្ត ឬ មួយ អនុសាសន៍ របស់​សម្តេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​ប្រសិទ្ធិភាព​សំរាប់​មន្ត្រី ជំនាញ​ក្រោម​ឱវាទ​ក្នុង​ខេត្តកំពង់ឆ្នាំង បានជា​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​កំពង់ ឆ្នាំង​នៅតែ​បណ្តោយ​ឲ្យ​បទល្មើស​នេសាទ​កើតមាន​ដដែល ។

ប្រជាពលរដ្ឋ​ដដែល​បាន​បន្តទៀតថា សព្វថ្ងៃនេះ សកម្មភាព បទល្មើស​នេសាទ គឺ កើនឡើង​កាន់តែខ្លាំង​ឡើង រីក​ដូច​ផ្សិត ពិបាក​ក្នុងការ ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​របស់​ពួកគាត់ ព្រោះ​សម្រាស់​កើតមាន​រាប់រយ កន្លែង នៅត្រង់ចំណុច ស្ទឹង​ប៉ប្រក ចំណុច បឹង​ព្រលូង​តូច បឹង​ព្រ លូ​ង​ធំ ចំណុច បឹង​ជួន​តូច​បឹង​ជួន​ធំ ចំណុច ស្ទឹង​រដ្ឋ ចំណុច ស្ទឹង ស្លាប់ ចំណុច ព្រែ​ហូរ ចំណុច ស្ទឹង​កោះ​បូរ ដែល​ស្ថិតក្នុង ភូមិ ប៉ប្រក ឃុំ សំរោង​សែន ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង ។

យោងតាម​ប្រភពព័ត៌មាន ពី​ប្រជា​នេសាទ ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹងថា ពួកក្រុម​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំងនោះ​ដែល អាចដាក់​សម្រាស់​បាន គឺមាន​ឈ្មោះ វ៉ា សុខ សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ ប៉ប្រក ឃុំ សំរោង​សែន ជា​អ្នកប្រមូល​លុយ​រត់ការ​បង់​ឲ្យ​សមត្ថកិច្ច​ជំ នា​ញ ទើប​ពួកក្រុម​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំងនោះ​ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន ។

ប្រភព​ដដែល​បាន​បន្តទៀតថា រាល់ថ្ងៃនេះ​ពួកក្រុម​ប្រព្រឹត្ត​បទល្មើស​នេសាទ​ធ្វើ​សកម្មភាព ហ៊ុមព័ទ្ធ សម្រាស់​ចាប់​ត្រី​យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ខ្លាច ញញើត​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ឡើយ ព្រោះ​មានឈ្មោះ វ៉ា សុខ ជា​មេការ បាន​រត់ការ​បង់លុយ​រួចរាល់​ហើយ តែ​មេការ ឈ្មោះ វ៉ា សុខ បានដាក់​សម្រាស់ នៅក្នុង​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ ចំនួន ៣០ កន្លែង នៅ​ចំណុច ឈ្វា ចំណុច ស្ទឹង​ព​ពុធ ឡើង​រហូតដល់​ក្បាលកោះ សណ្តាន់ ។ ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅក្នុង​ស្រុក​កំពង់ លែង ធ្វើការ​សំណើសុំ​ដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន អង្ក​ភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត និង វែកមុខ​រក​អ្នក ដែល​នៅ​ពីក្រោយ ឈ្មោះ វ៉ា សុខ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ កុំ​ឲ្យ​អ្នក​ក្រោយ​យក​គំរូ​តាម​ប្រជាពលរដ្ឋ​និង​រង់​ចាំមើល​ចំណាត់ការ​តើ​មាន​ប្រសិទ្ធិភាព​កម្រិតណា? ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya