ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅចំណុចផ្លូវលេខ៩០ជាប់នឹងរបងសណ្ឋាគារឡឺរ៉ូយ៉ាលក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ រថយន្ដបង្កហេតុម៉ាក ឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2S-4152 បើកដោយបុរស ជាជនជាតិចិនម្នាក់និងរួមដំណើរដោយ បុរសម្នាក់ទៀតជាជនជាតិចិនដែរ ។
បុរសជនជាតិចិនម្នាក់បានបើករថយន្ដយ៉ាងលឿន តាមបណ្ដោយផ្លូវព្រះមុនីវង្សពីជើងទៅ ត្បូងពេលមកដល់ផ្លូវលេខ៩០បានបត់ ទៅទិសខាងកើតហើយពេលនោះអ្នក បើករថយន្ដនេះបានជាន់ហ្គារបន្ថែម ល្បឿនរហូតដល់ចំណុចកើតហេតុនោះ បានរ៉េចង្កូតទៅបុកខឿនរបងសណ្ឋាគារយ៉ាងពេញទំហឹងតែម្ដងបណ្ដាលឱ្យ រថយន្ដបែកកង់
មុខ ប៉ុន្ដែសំណាងល្អមិនបង្កឱ្យ មានអ្នករងរបួសនោះទេ ។
ក្រោយ កើតហេតុអ្នកបើករថយន្ដបានគេចខ្លួនបាត់ដោយបន្សល់ទុកអ្នករួមដំណើរ ម្នាក់នៅក្នុងរថយន្ដហើយបន្ទាប់មកបុរសជនជាតិចិនរូបនោះបានហៅជាង ជួសជុលរថយន្ដមកដូរកង់រួចក៏បើកចេញបាត់ទៅ ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះទេ ៕