កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រ ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ រវាងរថយន្តកុងតឺន័រ និងរថយន្តយីឌុបចំនួន២គ្រឿងដែលកំពុងចតស្ងៀម បានបណ្តាលអោយរថយន្តមួយគ្រឿងក្រឡាប់ធ្លាក់ស្រែ ពីរគ្រឿងទៀតរួញកាប៊ីន តែសំណាងល្អ មិនបណ្តាលអោយអ្នកបើកបររងគ្រោះថ្នាក់ ។
នគរបាលមូលដ្ឋានបានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តយីឌុប១គ្រឿង ស្លាកលេខពោធិសាត់ ៣A-០០៩៦ និងរថយន្តយីឌុបមួយគ្រឿទៀត ពាក់ស្លាកលេខភ្នំពេញ៣A-០០៥៣ ចតបន្តកន្ទុយគ្នា ក៏មានរថយន្តរថយន្តកុងតឺន័រមួយ គ្រឿង នៅពេលដល់កន្លែងកើតហេតុបានរេចង្កូតទៅបុក រថយន្តយីឌុទាំងពីរនោះពីក្រោយ
ពេញមួយទំហឹង បណ្តាលអោយរថយន្តយីឌុបដែលនៅខាងមុខគេខ្ទាតក្រឡាប់ចូលស្រែ និង យីឌុបមួយគ្រឿងទៀត ត្រូវបានរថយន្តកុងតឺន័របុកជាប់តែម្តង បណ្តាលអោយរថយន្តកុងតឺន័ររួញកាប៊ីន ។ តែសំណាងល្អ មិនបណ្តាលអោយអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ៕