ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » កុមារអាយុ​៨​ឆ្នាំ​ដាច់​ដៃស្តាំ​ម្ខាង បានទទួល​ថវិកាសប្បុរសធម៌​ពីសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតចំនួន​៥​លាន​រៀល

កុមារអាយុ​៨​ឆ្នាំ​ដាច់​ដៃស្តាំ​ម្ខាង បានទទួល​ថវិកាសប្បុរសធម៌​ពីសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតចំនួន​៥​លាន​រៀល

-​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឧបត្ថម្ភ​ថវិកា ចំនួន​១​លាន​រៀល​
​ភ្នំពេញ​៖ បន្ទាប់ពី​បាន ទទួល​ព័ត៌មាន ដ៏​ក្រៀមក្រំ និង​ខ្លោចផ្សា​បំផុត​នោះ តាមរយៈ​សារព័ត៌មាន និង​បណ្តាញ​ផ្សព្វ ផ្សាយ​សង្គម នៅ​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ក្រុមការងារ​របស់​កា​ក​បាទ ក្រហម​កម្ពុជា ក្រោម​ការបញ្ជារ​ផ្ទាល់ និង​យកចិត្តទុកដាក់ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា បាន​នាំ​ថវិកា​ជំនួយ សប្បុរសធម៌ ចំនួន ៥​លាន រៀល​ទៅ​ឲ្យ​ម្តាយ​កុមារា រងគ្រោះ​ឈ្មោះ រស់ រ​ត្ន័ អាយុ​៨​ឆ្នាំ ដែល​ជួប​ឧ​ប្ប​តិ្ត​ហេតុ ដោយ​ម៉ាស៊ីន ឡឥដ្ឋ កិន​ដាច់​ដៃស្តាំ​ដល់​គល់​ឃ្លៀក ដែល​កំពុង សម្រាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​គុ​ន្ឋ​បុប្ផា​វត្តភ្នំ​។​


​ម្តាយ​ក្មេងប្រុស​នោះ​មាន​ឈ្មោះថា ថុង វឿន អាយុ ២៦​ឆ្នាំ មុខរបរ​ជា កម្មករសំណង់ នៅ​បុរី​ប៉េង ហួត និង​ជា​ស្ត្រី​មេម៉ាយ​មានកូន​២​នាក់ ប្រុស ១ ស្រី​១ ដោយសារ​ជីវភាព មាន​ភាពខ្វះខាត​ខ្លាំង​កូន​ទាំងពីរ​នាក់​នោះ គាត់​ផ្ញើ និង​បងប្រុស ឈ្មោះ សែន ចាន់ អាយុ ២៧ ជា​កម្មករ​ឡឥដ្ឋ​នៅ​ស្រុក អូររាំងឪ ខេត្តកំពង់ចាម​។

​លោក សែន ចាន់ ត្រូវជា​ពូ​ក្មេងរងគ្រោះ​ឈ្មោះ រស់ រ​ត្ន័​បាន​បន្ត​ប្រាប់​ខាង សារព័ត៌មាន​ថា គាត់​ជា​កម្មករ ឡឥដ្ឋ​នៅ​ទីនោះ ហើយ​ពេល​ទំនេរ ពី​រៀន​កុមារា​នេះ តែង​មក​ឆ្លៀត​ជួយ​ការងារ នៅ​ឡឥដ្ឋ ជាប្រចាំ ព្រោះ​ផ្ទះ​គាត់​មិន នៅ​ឆ្ងាយ ពី​សិប្ប​កម្មនេះ ឡើយ ដើរ​តែ​ប៉ុន្មាន ជំហាន​គឺ​ដល់​ហើយ​។ ទើប​ថ្ងៃនោះ​ក្មេងប្រុស​នោះ បានធ្វើការ​ដូច​សព្វដង តែ​មិនដឹង​ជា​យ៉ាងម៉េច បាន​ក្មេង​នោះ ដៃ​ធ្លាក់​ចូលក្នុង​ម៉ាស៊ីន​កិន​ឥដ្ឋ​។​

​ម្តាយ​ក្មេងរងគ្រោះ បាន​លើកដៃ​ថ្លែង​អំណរ​អគុណ នៅ​ការយកចិត្ត​ទឹក​ដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​ក្រុមការងារ​ដែល​បាន ចុះមក​ចូលរួម​ជួយ ជា​ថវិកា​ទឹកចិត្ត​មនុស្សធម៌ និង​ការផ្តែផ្តាំ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត។​

​ជាមួយគ្នានេះ លោក ខៀវ កញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បាន​ឧបត្ថម្ភ ថវិកា​សប្បុរសធម៌ ចំនួន​១​លាន​រៀល នៅ​គេហដ្ឋាន​របស់ លោក នា​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ដើម្បី​ចូលរួម​ចែករំលែក ការលំបាក និង​ការចំណាយ​ការ ហូប​ប្រចាំថ្ងៃ របស់​ពួកគាត់ ទោះបីជា​មន្ទី​ពេទ្យ​គុន្ធ​បុប្ផា ព្យាបាល មិន​យក​ប្រាក់កាស​ក៏ដោយ ក៏​ការហូបចុក និង​ការ​ស្នាក់នៅ​កំដរ​ក្មេង​របស់​ពួកគាត់ ក៏ត្រូវ​ការចំណាយ ផងដែរ និង​មាន​ពេល​យូរ​ខែ​ផងដែរ របស់​ក្រុមគ្រួសារ កុមារ​រងគ្រោះ​ដោយ សារ​ម៉ាស៊ីន​ឡ ឥដ្ឋ​កិន​ដាច់​ដៃស្តាំ ត្រឹម​គល់​ឃ្លៀក​។

​រីឯ​ក្រុមការងារ​របស់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​ពាំនាំ​យកមក​នូវ​ជា ថវិកា​សប្បុរសធម៌​ចំនួន​១,២​លាន រៀល​ផងដែរ ដើម្បី​ចូលរួម រំលែក​ទុក្ខលំបាក របស់​ក្រុមគ្រួសារ​កុមារ រស់ រ​ត្ន័ ផងដែរ​។

ក្រុមគ្រួសារ​កុមារ រស់ រ​ត្ន័ បាន​លើកដៃ​សំពះ​ទាំង​ទឹកចិត្ត​ក្តុកក្តួល និង រំភើប​ជាខ្លាំង​ដោយមាន​ការយកចិត្តទុកដាក់ ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់ រាជរដ្ឋាភិបាល និង​ផ្តល់​ភាពកក់ក្តៅ ជូន​ពួកគាត់ និង​ប្រជាជន​ទូទៅ ដោយ​មិន​ប្រកាន់វណ្ណៈ និន្នាការ និង ពណ៌​សម្បុរឡើយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya