ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ពាក់ព័ន្ធ​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ត្រូវបាន​ឃាត់ខ្លួន​ ​

ពាក់ព័ន្ធ​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ត្រូវបាន​ឃាត់ខ្លួន​ ​

បាត់ដំបងៈ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ពាក់ព័ន្ធ​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ដោយ រឹបអូស​បាន​ម៉ា​ទឹកកក ៦​ថង់​តូច ស្មើ ១.៨៨​ក្រាម នាំយកមក​សាកសួរ រួច​កសាង​សំណុំរឿង ដោយ​ម្នាក់​បញ្ជូនទៅ​តុលាការខេត្ត និង​ម្នាក់ទៀត ជា អនីតិជន ត្រូវ​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​ខេត្ត យកទៅ​អប់រំ ឲ្យ​អាណាព្យាបាល មក​ធានា​តាម​បញ្ជា របស់លោក​ព្រះរាជអាជ្ញា សាលាដំបូង​ខេត្ត​។​
​ជនសង្ស័យ​ឈ្មោះ ទី រស្មី បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​រកស៊ី​ចែកចាយ​ថ្នាំញៀន លក់​បន្ត​ឲ្យ​គេ​ពិតប្រាកដ​មែន ហើយ​ខ្លួន​ក៏​ធ្លាប់​ជាប់ ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ក្នុងអំឡុង​ឆ្នាំ​២០១០ ពីបទ​ចែកចាយ​ថ្នាំញៀន​កន្លងមក​ដែរ​។
ចំណែក​ជនសង្ស័យ​ជា​អនីតិជន បាន​និយាយថា ខ្លួន​គ្រាន់ តែ​គេ​ប្រើ​ឲ្យ​យក​ថ្នាំញៀន មក​ឲ្យ​គេ​ប៉ុណ្ណោះ ខ្លួន​មិនបាន​ដឹង​រឿង​អ្វី​ទេ តែ​ត្រូវបាន​លោក​ព្រះរាជអាជ្ញា បញ្ជា​ឲ្យ​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ មន្ទីរ​សង្គម កិច្ច​ខេត្ត ដើម្បី​ធ្វើការ​អប់រំ​នៅ​មណ្ឌល​វិញ​។​
​បច្ចុប្បន្ន​មន្ត្រី​ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការខេត្ត នៅ​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ ដើម្បី​ចាត់ការ​តាមច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya