ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើង កាលពីវេលាម៉ោង ៧ និង៤៥នាទី យប់ថ្ងៃទី១៨ វិច្ឆិកា ២០១៣ នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។
យោងតាមប្រភពពត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ នារីវ័យ ក្មេងម្នាក់ អាយុជាង២០ឆ្នាំ បានដើរតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ពីលិចមកកើត លុះមក ដល់ ចំណុច លើស្ពានព្រះមុនីវង្ស បានឡើងលើស្ពាន បំណងលោតទឹកសម្លាប់ខ្លួន តែសមត្ថកិច្ចចាប់ ឃាត់ខ្លួនទាន់ ពេលវេលា ។ ជាមួយគ្នានេះ លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានធ្វើការណែនាំនារីរងគ្រោះ កុំឲ្យគិតខ្លីចង់សម្លាប់ខ្លួនបែបនេះ និងបានហៅ
ក្រុមគ្រួសារ មកយកនាងត្រឡប់ទៅលំនៅឋានវិញ ៕