ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     ប្រតិកម្ម​ខ្លាំង! ប៉ូលិស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ជំរិត​ទារប្រាក់​ចំនួន១,០០០ដុល្លា​បានសម្រេច ជា​ថ្នូរ​ដោះលែង​ជនសង្ស័យ នៅ​ភ្នំពេញ​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ករណី​ទទួលផល​ចោរកម្ម​ពី​ក្រុមចោរប្លន់ រកឃើញ​ស្លាក​លេខ និង​កូនសោ​ឡាន

បង្ក្រាប​ករណី​ទទួលផល​ចោរកម្ម​ពី​ក្រុមចោរប្លន់ រកឃើញ​ស្លាក​លេខ និង​កូនសោ​ឡាន

(កំពង់ស្ពឺ)៖ នៅ​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំង​របស់លោក សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​ខេត្តកណ្តាល បាន​បើក​ប្រតិបត្តិ​ការចុះទៅ​ឆែកឆេរ​ផ្ទះ​ចំនួន២កន្លែង នៅ​ចំណុច​ភូមិ​បូរី​កម្មករ​សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​សង្ស័យ​ទទួលផល​ចោរកម្ម​ពី​ក្រុមចោរប្លន់។ ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ ហេង ភក្ដី ហៅ(ម៉ាប់) ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅ​ភូមិ​បូរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មានមុខ​របរ​ជាង​ធ្វើ​សោ​ម៉ូតូ។

ផ្ទះ​ម្ចាស់​ឈ្មោះ ឌី បណ្ដូល ភេទ​ស្រី អាយុ៥៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​បូរី​កម្មករ សង្កាត់​ច្បារមន ខេត្តកំពង់ស្ពឺ។ ពេល​ឆែកឆេរ​នៅផ្ទះ​ទី១នោះ កម្លាំង​អាវុធហត្ថ​បាន​រកឃើញ​ស្លាក​លេខ​ម៉ូតូ​ចំនួន៤៤ស្លាក ក្នុងនោះ​ស្លាក​លេខ​រថយន្ត​មួយ​ស្លាក និង​កូនសោ​ម៉ូតូ​មួយចំនួន។ ផ្ទះ​ទី​ពីរ រកឃើញ​ស្លាក​លេខ​ម៉ូតូ​ចំនួន​ចំនួន១៦ស្លាក ក្នុងនោះ​ស្លាក​លេខ(ខម)ចំនួន​មួយ​ស្លាក។ វត្ថុតាង​និង​ជនសង្ស័យ​បាន​បញ្ជូនទៅ​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya