ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​បើកឡាន​ក្នុងស្ថានភាព​ស្រវឹង​ បុក​ស្លាប់​មនុស្ស​២​នាក់​ ​

យុវជន​ម្នាក់​បើកឡាន​ក្នុងស្ថានភាព​ស្រវឹង​ បុក​ស្លាប់​មនុស្ស​២​នាក់​ ​

កណ្តាល ៖ កាលពី​វេលា​ម៉ោង​២១ និង​៣០​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​
យុវជន​ម្នា​ក់បាន​បើកបរ​រថយន្ត​ស៊េរី​ទំនើប​ក្នុងស្ថានភាព​ស្រវឹង បោះពួយ​ទៅបុក​ម៉ូតូ​មួយគ្រឿង​បើកបរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង ហើយ​បាន​បន្ត​ទៅបុក​ចូល​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​មនុស្ស​ស្រី​ម្នាក់​រួម​ដំណើរ​បាន​រងរបួស​យ៉ាង​ធ្ងន់​ហើយ​បាន​ដាច់ ខ្យល់​ស្លាប់​នៅក្រោយ​បញ្ជូន​ដល់​មន្ទីរ ។​
​ឈ្មោះ ជួន រិ​ទ្ធ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង សេ​៩០ ពណ៌​ខៀវ ពាក់​ស្លាក​លេខគ​.០០៥១.​ក​.​ច​.១ និង អ្នករួមដំណើរ​ម្នាក់​ដែល​រងរបួស​ធ្ងន់​ហើយ​បាន​ដាច់ខ្យល់​ស្លាប់​នៅ មន្ទីរពេទ្យ​នោះ​មានឈ្មោះ សុខ ដា​នី ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើកដែក ខេត្តកណ្តាល ។ ចំណែកឯ​រថយន្ត​បង្កហេតុ​ម៉ាក​រ៉ង់​រ៉ូ​វើ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-1119 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ឈន ទិ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya