ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     ប្រតិកម្ម​ខ្លាំង! ប៉ូលិស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ជំរិត​ទារប្រាក់​ចំនួន១,០០០ដុល្លា​បានសម្រេច ជា​ថ្នូរ​ដោះលែង​ជនសង្ស័យ នៅ​ភ្នំពេញ​  ||   

» ព័ត៌មានជាតិ » ផ្ទះមួយ​ខ្នង​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ខណៈដែល​ម្ចាស់​ចាក់សោរ​ចោល

ផ្ទះមួយ​ខ្នង​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ខណៈដែល​ម្ចាស់​ចាក់សោរ​ចោល

បាត់ដំបង៖ នៅ​ល្ងាច​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅ​ខាងក្រោយ​សា​រ៉ាវ​ឥស្លាម ស្ថិតក្នុង​ភូមិ​សូ​ភី២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង ។ បើ​ស្ថានភាព​ផ្លូវធំ​ទូលាយ ឡានទឹក​អាច​ចូល​បាន អគ្គិភ័យ​មិនអាច​ឆេះ​ស្ទើរ​ទាំងស្រុង​ដូចនេះ​ទេ​ព្រោះ ពេល​រថយន្ត​មកដល់ ភ្លើង​ឆេះ​បានតែ​បន្តិចបន្តួច ប៉ុណ្ណោះ​តែ​ទម្រាំ​រាយ​ទុ​រ​យោ​រួច​ភ្លើង​ឆេះ អស់​ច្រើន​អន្លើរ​ទៅហើយ ទោះ​មាន​ប្រជាពលរដ្ឋ នៅ​ជិតខាង បាន​ជួយ​ជះ​ទឹក​ពន្លត់​ក៏ដោយ ។

ក្រោយ​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ​លោក​បាន​ឲ្យ​កម្លាំង ពន្លត់​អគ្គិភ័យ បញ្ជូន​រថយន្ត​ពន្លត់​ចំនួន ៣គ្រឿង​មកជួយ​បាញ់​ទឹក​ពន្លត់​តែដោយសារ​ស្ថានភាព ផ្លូវ​ចូល​ផ្ទះ​នេះ​មាន​ភាព​តូចចង្អៀត ពិបាក​ចូល​រថយន្ត​ទើប​រក​ទុ​រ​យោ​បាញ់​ពី​ផ្លូវ ។

ម្ចាស់ផ្ទះ មានឈ្មោះ គន គឹម​សេង ភេទ​ប្រុស អាយុ៦៥ឆ្នាំ ហើយ​ផ្ទះ​ភ្លើង​ឆេះ​នេះ មាន​ទំហំ ១៤គុណ១៧ម៉ែត្រ ឈើ​លើ​ថ្ម​ក្រោម ប្រក់​ក្បឿង​ហើយ​មូលហេតុ​ឆេះ ដោយសារ​ទុស្សេ​ខ្សែភ្លើង ចេញពី​បន្ទប់​កូន របស់​ម្ចាស់ផ្ទះ​ដែល​ចាក់សោ ចោល​ដូចគ្នា​ហើយ​រហូតមក​ដល់ពេលនេះ ម្ចាស់ផ្ទះ​មិនទាន់​មកវិញ​ទេ មានតែ​កូនស្រី ដែល​រស់នៅ​ជិត​ផ្ទះ​ទើប​ដឹង ។ ករណី​អគ្គិភ័យ នេះ​សមត្ថកិច្ច​នៅ​មិនទាន់​កំណត់ថា ខូចខាត​អស់ទ្រព្យ​សម្បត្តិ​ប៉ុន្មាន​នោះទេ​តែ​ផ្ទះ​ផ្នែក​ខាងលើ ភ្លើង​ឆេះ​អស់​ច្រើន​នៅតែ​គ្រោងឆ្អឹង​ផ្ទះ ហើយ​ផ្នែក​ខាងក្រោយ​អស់​ច្រើន​ដែរ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya