ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ » កូន​អក​ត្ត​ញ្ញូ​ម្នាក់ បាន​លើកដៃ​វ៉ៃ ឪពុក​បង្កើត​របស់ខ្លួន បណ្តាល​ឲ្យ​រងរបួស​ផ្ទៃមុខ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះ

កូន​អក​ត្ត​ញ្ញូ​ម្នាក់ បាន​លើកដៃ​វ៉ៃ ឪពុក​បង្កើត​របស់ខ្លួន បណ្តាល​ឲ្យ​រងរបួស​ផ្ទៃមុខ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះ

ខេត្តតាកែវ ៖ កាលពី​វេលា​ម៉ោង ១៩និង១០នាទី យប់ ថ្ងៃទី១២ ខែ​មិនា ឆ្នាំ២០១៨ ស្តិ​ត​នៅក្នុង​ភូមិ​ស្មោង ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ  បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោ:អ៊ូច ធន ហៅ​ក្រឹម ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ជាមួយ​ឪពុកម្តាយ នៅ​យប់កើតហេតុ​ជនសង្ស័យ​បាន​យក​ចង្ក្រានហ្គាស់​គប់​ទៅលើ​ឪពុក​បង្កើត​របស់ខ្លួន បណ្តាលអោយ​រងរបួស​លើ​ផ្ទៃមុខ ហើយ​បាន​យក​ពូថៅ​និង​ចប វ៉ៃ​បែក​ពាងទឹក​អស់៤ពាង សមត្ថកិច្ច​បាន​បន្តទៀត​ថា ដោយសារតែ​ឪពុកម្តាយ ទ្រាំ​និង​ទង្វើ​របស់​កូន​អក​ត្ត​ញ្ញូ​នេះ មិនបាន​តទៅទៀត ក៌​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្មោង នៅ​ថ្ងៃទី១៣ខែ​មិនា ឆ្នាំ២០១៨ ជួយ​អន្តរាគមន៍ យកទៅ​ចាត់ការ​តាមច្បាប់។

កូន​អក​ត្ត​ញ្ញូ​ម្នាក់ បាន​លើកដៃ​វ៉ៃ ឪពុក​បង្កើត​របស់ខ្លួន បណ្តាល​ឲ្យ​រងរបួស​ផ្ទៃមុខ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះ​អស់​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឃុំ​ស្មោង​ចាប់វាយ​ខ្នោ: បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោ:ឈ្មោះ​អ៊ួ​ច ថា នឹង​ឈ្មោ:ខៀវ សឿន (ត្រូវជា​ឪពុកម្តាយ) ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya