ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាណាចក្រ​ត្បូងឃ្មុំ ងំ​ទៅដោយ​សំបុក​បទល្មើស និង​បន​ល្បែងស៊ីសង ពិសេស​ល្បែងភ្នាល់​ជល់​មាន់​  ||     ល្បី​មេ​គយ​ខេត្តកោះកុង លោក សំ កុសល ប្រព្រឹត្ត​អំពើពុករលួយ?​  ||     ធ្លាយ​រឿង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង(ធីប)មន្ត្រីចាស់ៗដូច​សន្លឹក​បៀរ​ដាក់​មន្ត្រីថ្មីៗដែលជា​ខ្សែ​និង​បក្សពួក​កាន់​កន្លែង​ខ្លាញ់ ?​  ||     ភាពអនាធិបតេយ្យ​នៃ​ការកាប់​ទន្ទ្រាន​និង​ឈូសឆាយដី​គំរប​ព្រ​លិច​ទឹកជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ញញើត​ដៃ ប្រហែលជា​មានច្បាប់​ធ្លាក់​ពីលើ​មេឃ​ហើយ​មើលទៅ​  ||     ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឈ្មោះ ប្រុស បាន​អះអាងថា មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ពី​ថ្នាក់ ស្រុក រហូតដល់​ថ្នាក់​ខេត្ត ?​  ||   

» ព័ត៌មានជាតិ » អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ចៅស្រី​ម្ចាស់ផ្ទះ​មានការ​ធ្វេសប្រហែស​ដោយ​យក​ដប​សាំង​ចាក់​ចូល​ថង់​ក្បែរ​ចង្ក្រាន​បាយ

អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ចៅស្រី​ម្ចាស់ផ្ទះ​មានការ​ធ្វេសប្រហែស​ដោយ​យក​ដប​សាំង​ចាក់​ចូល​ថង់​ក្បែរ​ចង្ក្រាន​បាយ

ខេត្តស្វាយរៀង ៖  កាលពី​វេលា​ម៉ោង៦និង៣០នាទី​ព្រឹក​ថ្ងៃទី ១៣ ខែមីនា​ឆ្នាំ ២០១៨ រស់នៅ​ភូមិ​បែក​ចាន ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។ ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ នាង សេត ភេទ​ស្រី អាយុ ៦៦ ឆ្នាំ មុខរបរ​លក់​ចាបហួយ​រស់នៅ​ភូមិ​បែក​ចាន ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។ ចំពោះ​ចៅស្រី​ដែល​រងរបួស​រលាកភ្លើង​ជើង​ទាំងសងខាង​មានឈ្មោះ​អោប ស្រី​ពេជ្រ អាយុ ១៣ឆ្នាំ។ ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នេះ​គឺមាន​ទំហំ ទទឹង​ប្រវែង ៤ គុណ​និង​ប​ណ្ដោ​ត ១២ ម៉ែត្រ​សង់​ធ្វើ​អំពី​ឈើ ជញ្ជាំង​ស័ង្កសី ដំបូល​ប្រ៊​ក់​ស័ង្កសី​ខូចខាត​ស្ទើរ​ទាំងស្រុង។

ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ​នាង សេត បាន​និយាយ​ទាំង​ទឹកភ្នែក​ថា​ក្រុមគ្រួសារ​គ្មាន​សេសសល់​អ្វី​ទៀត​ទេ​ដោយ​នៅសល់តែ​អាវ​ខោ​ពាក់​ជាប់​ខ្លួន​ប៉ុណ្ណោះ​ស្ទើរ​មិន​ជឿ​និង​ភ្នែក​តែមួយ​ប៉ប្រិច​ទ្រព្យសម្បត្តិ​ដែល​ខំ​សន្សំ​រាប់​ឆ្នាំ​ទាំង​ប៉ុន្មាន​រលាយ​គ្មាន​សល់​ដូចជា​ម៉ូតូ 2 គ្រឿង​ម៉ាក់វ៉េវ​កង់២គ្រឿង ស្រា​បៀ​ច្រើន​ប្រភេទ ៦០ កេះ សាំង ២ កាន និង ម៉ា​ស៊ូ​ត ២ កាន មាស ៧ជី៥ ហ៊ុន និង​លុយ​ខ្មែរ ២ លាន​រៀល លុយ២០០ដុល្លារ និង​គ្រឿង​ចាប់ហួយ​មួយចំនួនធំ ។

មុន​កើតហេតុ​គាត់​បាន​ដាំបាយហូប​រាល់​ព្រឹក ប៉ុន្តែ​មាន​ភ្ញៀវ​មក​ទិញ​សាំង​ទើប​គាត់​បាន​ហៅ​ចៅស្រី​អោប​ស្រី​ពេជ្រ​មកចាក់​សាំង​រំលែក​ចូលក្នុង​ថង់ ខណៈនោះ​ស្រាប់តែ​កំពប់​ខ្ចាយ​ទៅ​និង​ចង្ក្រាន​បាយ​ដែល​កំពុងមាន​រងើកភ្លើង​បណ្ដាលអោយ​ឆាបឆេះ​ឡើង​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​នាំគ្នា​ជួយ​ពន្លត់​ខ្វែងដៃខ្វែងជើង និង​រាយ​ការ​ណ៏​មក​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​អន្តរា​គម​ន៏ ប៉ុន្តែ​អកុសល​ដោយ​ភ្លើង​ឆេះ​ពេញក្រមុំ​មិនអាច​គ្រប់គ្រង​ស្ថាន​ការ​ណ៏​បាន​នោះទេ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya