ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ស្ត្រី ង៉ោ គឹម​ឡុង ហៅ​ចែ ហួង ជា​អ្នកម៉ៅការ​ទិញ​ឈើមូល ស្រុក​វាលវែង?​  ||     វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||   

» ព័ត៌មានជាតិ » ចរចា​មិនត្រូវ​គ្នា​ជាមួយ​យោធា​កងអនុសេនាធំ​លេខ៧ ពលករ​ឆ្លងដែន​បានសម្រេច​ចិត្ត​ដុតចោល​ឈើ​គ្រញូង​ជិត៨០០គីឡូក្រាម

ចរចា​មិនត្រូវ​គ្នា​ជាមួយ​យោធា​កងអនុសេនាធំ​លេខ៧ ពលករ​ឆ្លងដែន​បានសម្រេច​ចិត្ត​ដុតចោល​ឈើ​គ្រញូង​ជិត៨០០គីឡូក្រាម

ខេត្ត​ឧ​ត្ត​រ​មានជ័យ៖ នៅវេលា​យប់​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មាន​សេចក្ដីរាយការណ៍​មក​ថា មាន​ពលករ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ចំនួន៧នាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​តៅ​ចាស់ ឃុំ​ត្រពាំង​តៅ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បានសម្រេច​ចិត្ត​ដុតចោល​ឈើ​គ្រញូង ជិត៧០០គីឡូក្រាម ក្រោយពេល​ចរចា​គ្នា​ជាច្រើន​ម៉ោង​មិន​ត្រូវរ៉ូវ​ជាមួយនឹង​កងកម្លាំង​យោធា កងអនុសេនាធំ​លេខ៧ នៃ​សឹក​រង ក្នុង​ការដាក់​តម្លៃ១៥០០$(មួយ​ពាន់​ប្រាំ​រយ)តែ​ខាង​ពលរដ្ឋ សុំ​ឲ្យ១០០០$ តែ​ខាង​យោធា​មិន​ព្រម ក៏​ដុតបំផ្លាញ​ឈើ​ចោល​ដើម្បី​បញ្ចប់រឿង​តែម្តង ។

ពលករ​ឆ្លងដែន​ខាង​លើ​បាន​សំពាយ​ឈើ​គ្រញូង​ចេញពី​ទឹកដី​ថៃ ត្រង់ចំណុច​ភូមិ​ខ្ទំ ឆ្លងកាត់​តំបន់​កងអនុសេនាធំ​លេខ៧ ឆ្ពោះ​មក​ភូមិ​ឃុំ​ខាងលើ រហូតមក​ដល់ផ្ទះ​រប​ស់​ខ្លួន ក៏បាន​យក​ឈើ​គ្រញូង​មក​លាក់ទុក​នៅ​ខាងក្រោយ​ផ្ទះ ត្រូវបាន​មន្ដ្រី​យោធា​ចំនួន​បីនាក់ តាម​ទាន់ និង​រុក​រកឃើញ ក៏​បម្រុង​នឹង​ប្រមូល​ចាប់​យកមក​រក្សាទុក​នៅ​ក្នុង​បន្ទាយ ដោយ​មិន​ព្រម​ទទួលយក​ការចរចា ក៏​ឈានដល់​ការដុត​បំផ្លាញ​ឈើ​គ្រញូង​នោះ​ចោល​ទាំងអស់​តែម្ដង ។

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក រស់ សា​រួន មេបញ្ជាការ​កងអនុសេនាធំ​លេខ៧ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវ​នឹង​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ថា លោក​មិនបាន​នៅក្នុង​ហេតុការណ៍​នេះ​ទេ ដោយ​លោក​ជាប់រវល់​នៅ​ខេត្ត ហើយ​ព័ត៌មាន​នេះ​មាន​ឈ្មួញ​ទូរ​សព្ទ័​ទៅសុំ​ចរចា​ជាមួយនឹង​លោក​ដែរ តែ​លោក មិន​ទទួល ហើយ​លោក​ឲ្យ​យកមក​ដាក់​នៅ​បន្ទាយ តែ​ប្រហែល​និយាយ​ចរចា​មិន​ត្រូវរ៉ូវ​គ្នា​ទើប ពលរដ្ឋ​ដុត​ឈើ​ចោល​តែម្ដង។

នេះ​មិនមែន​លោក​ទៅ​ជំរិត​គំរាមកំហែង​ដូច​ការចោទប្រកាន់​ទេ គឺ​បទបញ្ជា​របស់​ថ្នាក់លើ ឲ្យ​ល្បាត និង​ទប់ស្កាត់ ពីព្រោះ​ខាង​ភាគី​ថៃ តែងតែបាន​ដាស់តឿន ក្រើនរំលឹក​មកដល់​ក​ង​កម្លាំង​លោកជារឿយៗ ឲ្យ​មានការ​ទប់ស្កាត់ បើ​មិនមាន​ការទប់ស្កាត់​ពល​ករ​ទេ ពេល​ពលករ​ខ្មែរ​ចូលទៅ​លួច​ឈើ​គ្រញូង គេ​នឹង​បាញ់​សម្លាប់ចោល ពីព្រោះ​ពលករ​មួយក្រុម​ខាងលើ តែងតែ​ព្យាយាម​ទៅ​លួច​ឈើ​គ្រញូង​នៅ​ជិត​បន្ទាយ​យោធា និង​ប៉ូលិស​ថៃ​រហូត ទើប​កងកម្លាំង​យោធា​ក​ង​អនុ​សេនា​ធំ​លេខ៧ ចេញ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្ដបន្ទាប់ ការពារ​បង្ការ​កុំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ដល់​ពលរដ្ឋ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya