កំពង់ធំ៖ជនសង្ស័យជាប់ពាក់ព័ន្ធករណីជួញដូរនិងចែកចាយគ្រឿងញៀនម្នាក់ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិកំពង់ធំសហការជាមួយកំលាំងជំនាយនៃអធិការដ្ឋានក្រុងស្ទឹងសែនឃាត់ខ្លួនបានកាលពីវេលាម៉ោង៩.៥នាទីយប់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៣នៅចំនុចព្រហ្មបាយ័ន(ខាងក្រោយផ្សាកំពង់ធំ)ស្ថិតក្នុងភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។ លោកវរៈសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែនបានឲ្យដឹងថាៈដោយទទួល បានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៏ត្រី ផាន់ សុផេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងលោក ហុក រិន អភិបាលក្រុង បានដាក់ឲ្យកំលាំងសមត្ថកិច្ចនគរបាលគ្រប់ផ្នែកនៅតាមគោលដៅនិមួយៗរបស់ខ្លួន!តាមដាននូវរាល់មុខសញ្ញាផ្សេងៗដែលបំរុងនិងកើតឡើងនោះ!ទើបកំលាំងរបស់លោកប្រទះឃើញមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ឈ្មោះ ស៊ាន ច័ន្ទដារ៉ា ភេទប្រុស អាយុ២១ មានស្រុកកំនើតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នមកស្នាក់ នៅបណ្តោះអាសន្នជាមួយនិងបងជីដូនមួយក្នុងភូមិបល្ល័ង្គខាងកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន នៅពេលឃាត់ខ្លួននោះ!កំលាំងសមត្ថកិច្ចដកហូតបានថ្នាំ ញៀនប្រភេទ មេតំហ្វេតាមីន(ម៉ាទឹកកក)១កញ្ចប់តូច(តម្លៃ៤០$)កូនកាំបិតចុងស្រួច១ ដាវសាំបូរៃ១ ម៉ូតូម៉ាកអ៊ែប្លែតសេរី២០១២មួយគ្រឿងនិង
ទូរស័ព្ទដៃ១គ្រឿង!នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសាភាពថាៈខ្លួនទើបតែមកស្នាក់នៅបណ្តោះអាសន្នផ្ទះបងប្អូនបានមួយរយៈពេលខ្លីប៉ុណ្ណោះ!និងទើបតែចេញធ្វើសកម្មភាពដើរចែកចាយគ្រឿងញៀនលើកទី១ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង។បន្ទាប់ពីចងក្រងសំនុំរឿងរួចចប់សព្វគ្រប់សមត្ថកិច្ចក៏បញ្ជូនជនសង្ស័យ ឈ្មោះ ស៊ាន
ច័ន្ទដារ៉ាទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចងក្រងសំណុំរឿង និងបញ្ជូនជន
សង្ស័យបន្តរទៅកាន់សាលាតំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ អ៊ុងសំអាត
» Breaking News, ព័ត៌មានជាតិ » ជនជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន