ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ឡាន​មួយគ្រឿង​បើក​បុក​បុរស​អ្នក​ថ្មើរជើង​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់

ឡាន​មួយគ្រឿង​បើក​បុក​បុរស​អ្នក​ថ្មើរជើង​ម្នាក់ បណ្ដាល​ឲ្យ​ស្លាប់

កណ្ដាល ៖ នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ២១ ស្ថិតក្នុង​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល  ។ រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុង ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-5164 អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់ស្រមោល  ។ ចំណែក​ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​ឈ្មោះ សិត សារ៉េត ហៅ​ទូច ភេទ​ប្រុស អាយុ៦៨ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។

 

សាក្សី​បានឃើញ​ជនរងគ្រោះ​ជា​អ្នក​ថ្មើរជើង បាន​ដើរ​ឆ្លងផ្លូវ​ក្នុងទិសដៅ​ពី​កើតមក​លិច លុះ​ដើរ​ឆ្លងផ្លូវ​ផុត​ដល់​លើ​ចិញ្ចើមផ្លូវ​ខាងលិច ស្រាប់តែ​រថយន្ត​បង្ក​បាន​ជ្រុល​ចង្កូត​មក​បុក​ជនរងគ្រោះ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ទៅនឹង​ផ្លូវស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ  ។ ចំណែកឯ​រថយន្ត ក្រោយពី​បុក​រួច អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើករថយន្ត​គេច​រហូតមកដល់​គល់​ស្ពាន​លេខ១៣ ភូមិ​ស្វាយ​តានី ក៏​ទុក​រថយន្ត​ចោល​រួច​គេចខ្លួនបាត់​តែម្ដង  ។

សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​ពិនិត្យ និង​វាស់វែង​កន្លែងកើតហេតុ រួច​កសាង​ឯកសារ​ដកហូត​រថយន្ត​បង្ក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya