ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយ​ពី​លោក អ៊ុក អៀង លោក កឹ​ក​ហៃ លោក ឡុង គឹមហុង អាង​ខ្លួន​មាន​លុយ​មានអំណាច​ឈូសឆាយ ទន្ទ្រាន​យក​ដី​រដ្ឋ​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តកំពង់ឆ្នាំង​ពុំទាន់​មាន​ចំណាត់ការ​ណាមួយ​ទៅលើ​ក្រុម​ជនល្មើស​នៅឡើយ​ទេ​  ||     ធ្លាយ​កាន់តែ​ធំឡើង! បន្ទាប់ពី​រដ្ឋបាល​ស្រុក​កំពង់លែង​បានចេញ​សេចក្តីបញ្ជាក់​ព័ត៌មាន​នេះ​ថា មាន​គណៈនី​យ​ហ្វេ​ស​ប៊ុ​កតា​មដង​ទន្លេសាប​និង​សារព័ត៌មាន​អរិយធម៌​ថា ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុងការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​កំពង់​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​ទន្ទ្រាន​យក​មុនពេល​បោះឆ្នោត​  ||     ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប៉ោយប៉ែត​  ||     មេ​ឈ្មួញ​ឈើធំៗ ជា​ឧកញ៉ា ៣នាក់ គឺ​ឧកញ៉ា សឹង សំអុល ឧកញ៉ា ប៉ោ សំអឿន និង ឧកញ៉ា តុ​ប វី​ដា នៅតែ​បន្តសកម្មភាព​កាប់បំផ្លាញ​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​  ||   

» ព័ត៌មានជាតិ » ចោរប្លន់៦នាក់ អស់លក្ខណ៍​ត្រូវបាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ឃាត់ខ្លួន​ជា​បន្តបន្ទាប់

ចោរប្លន់៦នាក់ អស់លក្ខណ៍​ត្រូវបាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ឃាត់ខ្លួន​ជា​បន្តបន្ទាប់

កណ្ដាល៖  ចោរប្លន់​ប្រដាប់អាវុធ​ទាំង៦នាក់ ត្រូវបាន​បញ្ជូន​មកកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ដើម្បី​ចាត់ការ​តាមច្បាប់ ។ ឈ្មោះ អ៊ិត ច័ន្ទ​មន្នី ឈ្មោះ ជា សំណាង ឈ្មោះ ម៉ូត ថៃ ឈ្មោះ នឹម គឹមហុង ឈ្មោះ លិ​ត ស៊ី​ជា ឈ្មោះ សៀក លី​ហុង និង បក្ខពួក ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ពីបទ”លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា បទ​ប្រើប្រាស់​ឯកសណ្ឋាន​សាធារណៈ​ក្លែង បទ​ចរាចរ​យានជំនិះ ដោយ​ប្រើប្រាស់​ផ្លាកលេខ​សម្គាល់​យានជំនិះ​ក្លែងក្លាយ”ប្រព្រឹត្ត​នៅ​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ តាម​មាត្រា៣៥៧ ចំណុច១ , មាត្រា៦៣០ នាំ​ក្រមព្រហ្មទណ្ឌ និង មាត្រា៧៨ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ។

ក្រុមចោរប្លន់​ទាំងនេះ ធ្វើ​សកម្មភាព​ប្លន់​បានសម្រេច​ចំនួន៤លើក នៅតាម​ផ្លូវជាតិ​លេខ២ ដោយមាន​អាវុធ​មួយចំនួន​ជាប់​ខ្លួន ដូចជា​ដំបង ដាវ ដុំថ្ម កាំបិត ជាដើម ។ ក្រោយ​ការសាកសួរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​សម្រេច​ឃុំខ្លួន​ក្រុមចោរប្លន់​ទាំងនេះ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya